ឃាត់ខ្លួនជនសង្ស័យ២នាក់ករណីប្លន់ម៉ូតូនៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្ដាល៖ជនសង្ស័យជាមុខសញ្ញាប្លន់យកម៉ូតូយ៉ាងសកម្ម២នាក់ ក្នុងចំណោមបក្ខបក្ខពួក៧នាក់ ត្រូវបាននគរបាលស្រុកកណ្ដាលស្ទឹង សហការជាមួយនគរបាលបុស្តិ៍រដ្ឋបាលត្រពាំងវែង ស្រាវជ្រាវចាប់ខ្លួនបាន ចាត់ការតាមនីតិវិធី ក្រោយពីក្រុមជនសង្ស័យទាំងនេះ ធ្វើសកម្មភាពប្លន់យកម៉ូតូពីបុរសម្នាក់កាលពីថ្ងៃទី២៦ ខែកក្កដា ឆ្នាំ​ ២០២៥ វេលា​ម៉ោង០៣:៤៤នាទី នៅចំណុច៖ ភូមិ ក្រាំងចេក ឃុំ ដើមឫស ស្រុក កណ្ដាល​ស្ទឹង​ ខេត្ត​ កណ្ដាល។
មន្ត្រីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ប្រឹម ចាន់ធឿន ភេទប្រុស អាយុ ៤៤ឆ្នាំ បច្ចុប្បន្នរស់នៅភូមិរលួស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល (មុខរបរ កម្មកររោងចក្រ) ។ ជនសង្ស័យ​ឈ្មោះ ខន ណារ៉ូ ហៅហួរ ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅភូមិត្រាំរនាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន)។ ២.ឈ្មោះ សោ វីឡា ភេទប្រុស អាយុ១៥ ឆ្នាំ បច្ចុប្បន្នរស់នៅភូមិព្រែល្វា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មុខរបរ កម្មកររោងចក្រ (ឃាត់ខ្លួន)។ ចំពោះជនសង្ស័យ៤នាក់ទៀត គេចខ្លួនបាត់ស្រមោល ។ សម្ភារះបាត់បង់រួមមាន: ម៉ូតូ០១គ្រឿង ម៉ាក Honda dream c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៥ ពាក់ផ្លាកលេខ កណ្ដាល 1AU-6342 ។វត្ថុតាងចាប់យករួមមាន: ទូរស័ព្ទIPhone 11 ០២ គ្រឿង (ពណ៌ត្រាវ០១ និងពណ៌ទឹកសណ្ដែក០១)
,ម៉ូតូ០១គ្រឿងម៉ាកNEX ពណ៌ទឹកប្រាក់ (គ្មានផ្លាកលេខ)។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០២៥ វេលាម៉ោង​១៨និង០០នាទី ជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា C 125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៥ ពាក់ផ្លាកលេខ កណ្ដាល 1AU-6342 ចេញពីផ្ទះដើម្បីទៅធ្វើការរោងចក្រអាយខេ(IK)នៅម្តុំផ្លូវជាតិលេខ ៣ ស្ថិតក្នុងឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដេីម្បីធ្វើការវេនយប់ លុះដល់ម៉ោង០៣និង៣០នាទីជិតភ្លឺ ចូលថ្ងៃទី២៦ ខែឆ្នាំដដែល ជនរងគ្រោះបានចេញពីធ្វើការ រួចជិះម៉ូតូខាងលើត្រឡប់មកផ្ទះវិញ ដោយជិះមានគ្នាជាច្រើននាក់ ពេលជិះមកដល់ភូមិដើមឫស ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង អ្នកធ្វើការជិះជាមួយក៏បានចូលផ្ទះរបស់គេរៀងៗខ្លួន នៅសល់តែជនរងគ្រោះតែម្នាក់ឯង លុះដល់វេលាម៉ោង ០៣:៤៤នាទីនាថ្ងៃដដែល ពេលជនរងគ្រោះជិះម៉ូតូមកដល់ចំណុចហួសសាលាឃុំដើមឫស ផ្លូវប៉េតុងស្ថិតក្នុងភូមិក្រាំងចេក ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ស្រាប់តែមានក្រុមជនសង្ស័យខាងលើ ជិះតាមជនរងគ្រោះពីក្រោយហើយស្រែកថាហ្អែងឈប់ៗ រួចជនសង្ស័យម្នាក់បានធាក់ម៉ូតូរបស់ជនរងគ្រោះបណ្ដាលឲ្យដួល និងមានជនសង្ស័យម្នាក់ទៀតចុះពីលើម៉ូតូមករកកាប់ជនរងគ្រោះតែមិនបានកាប់នោះទេព្រោះជនរងគ្រោះរត់គេចទាន់ រួចក្រុម​ជនសង្ស័យ​ខាងលេីលើកម៉ូតូរបស់ជនរងគ្រោះខាងលើជិះចេញទៅបាត់តែម្ដង។
រហូតដល់​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង​ ០០:៣០នាទីកម្លាំង​ប៉ុស្តិ៍​នគបាលរដ្ឋបាលត្រពាំងវែងបានសហការណ៍ជាមួយផ្នែកជំនាញព្រហ្មទណ្ឌស្រុកបានឃេីញ​ជនសង្ស័យ​ទាំង​០២នាក់​ជិះ​ម៉ូតូ​០គ្រឿង​ម៉ាក់​ NEX គ្មាន​ផ្លាកលេខ​ ដោយ​បានឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ បញ្ជូន​មកកាន់​អធិការ​ដ្ឋាន​នគរបាល​ស្រុក​កណ្ដាល​ស្ទឹង​ដើម្បីធ្វើ​សាកសួរ។ ក្រោយ​ធ្វើ​ការ​សាកសួរ​រួច​ជនសង្ស័យ​ទាំង​០២នាក់ខាងលេី​បាន​សារភាព​ថា​ ក្រុម​ខ្លួន​នឹង​បក្ខពួក​ធ្លាប់​ធ្វើសកម្មភាព​ធាក់​ប្លន់​ចំនួន​ ០២លេីក​៖ លេីទី​ ០១នៅថ្ងៃទី២៧​ ខែកក្កដា ឆ្នាំ២០២៥ ក្រុម​បក្ខពួក​របស់​ជនសង្ស័យខាងលេីបានធ្វើសកម្មភាពធាក់និងកាប់យកម៉ូតូរបស់ជនរងគ្រោះបានមួយគ្រឿងម៉ាក Honda dream c125 ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០២៥ មិនចាំផ្លាកលេខ បានសម្រេច នៅម្ដុំជិតបន្ទាយក្រាំងចេក ប្រាកដមែន។ លេីកទី០២និងកាលពីថ្ងៃមិនចាំ ខែកញ្ញា ឆ្នាំ២០២៥ ជនសង្ស័យឈ្មោះ សោ វីឡា និងបក្សពួកមានឈ្មោះ នុត ឈ្មោះ រី ឈ្មោះ រាជ ឈ្មោះ ឡេង ឈ្មោះ ឌី ជនសង្ស័យថាលើរស់នៅភូមិព្រៃល្វា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និងជនសង្ស័យម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពធាក់យកម៉ូតូនៅចំណុចផ្លូវជាតិលេខ៣ យក​ម៉ូតូ​ម៉ាក​Honda​Dream​ ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ​ ២០២៣​ មួយគ្រឿង​បាន​សម្រេច​។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print