ខេត្តកំពង់ស្ពឺ÷ ដោយអនុវត្តតាមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងដឹកនាំបញ្ជាកំលាំងដោយ វរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី នៅវេលាម៉ោង ១១ និង៤០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសីបង្ក្រាបមុខ សញ្ញាពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលំខាងត្បូងភូមិឈូកស ឃុំព្រៃញាតិ ស្រុកគងពិសី។
ជាក់ស្តែង បានឃាត់ខ្លួនមុខសញ្ញាសង្ស័យ ១នាក់ មាន ឈ្មោះ ឃី ចន្នី ភេទ ប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិប៉ាំងណាឃុំជង្រុកស្រុកគងពិសីខេត្តកំពង់ស្ពឺ ត្រួតពិនិត្យដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿង ញៀន២កញ្ចប់តូច ទូរស័ព្ទដៃ២គ្រឿងនិងម៉ូតូ១គ្រឿង។
យោងតាមចម្លើយរបស់ឈ្មោះ ឃី ចន្នី វេលាម៉ោង ១៣ និង១៥នាទី បានបន្តទៅឃាត់ខ្លួនឈ្មោះ ណុប រ៉ា ភេទ ប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិបឹងទ័ពព្យុះ ឃុំជង្រុក ស្រុកគងពិសី ត្រួតពិនិត្យដកហូតបានម្សៅក្រាមពណ៌ សថ្លាសង្ស័យជាគ្រឿងញៀន២កញ្ចប់ (តូច១.មធ្យម១) ទូរស័ព្ទដៃ ១គ្រឿង និងឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ រួមជាមួយវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕










