គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក!សមត្ថកិច្ច​ទូទាំងប្រទេស​ ឃាត់ខ្លួន​ជនសង្ស័យចំនួន ៥២នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៩ករណីនៅថ្ងៃនេះ!

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅល្ងាចថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២៥នេះ​ បានបង្ហាញពី​លទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកម្ពុជា​ នៅថ្ងៃនេះ ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥២នាក់មានចំនួន ១៩ករណី។ ដូច្នេះ​អនាគតអ្នក និងក្រុមគ្រួសារអ្នក !

របាយការណ៍ដដែល​ បន្តថា​ ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ២នាក់(ស្រី ០នាក់),​ ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ៣៥នាក់(ស្រី ៥នាក់),​ ប្រើប្រាស់ ៣ករណី ឃាត់ ១៥នាក់(ស្រី ១នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែតុលា រួមមាន ៖​ មេតំហ្វេតាមីន(Ice)​ ស្មេីនិង​១០៥,១៨ក្រាម។​ និងកេតាមីន(Ke)ស្មេីនិង​ ១,៩៨ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖​ កម្លាំង​នគរបាល​ជាតិ​ ៧អង្គភាព

*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៣ក្រាម។

*២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១៤ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ៥ករណី ឃាត់ ១០នាក់ ចាប់យកIce ១២,១៥ក្រាម។

*៤ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៣០ក្រាម។

*៥ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦៩,៣៣ក្រាម។

*៦ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៦៨ក្រាម។

*៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣,៧៥ក្រាម។

កម្លាំងកងរាជអាវុធហត្ថខេត្ត​ ៥អង្គភាព

*១ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ៥,១៩ក្រាម និងKe ១,៩៨ក្រាម។

*២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៦,១៦ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,០៥ក្រាម។

*៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៥ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់  ១នាក់៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print