ភ្នំពេញ៖ យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ នៅល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥នេះ បានបង្ហាញពីលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសកម្ពុជា នៅថ្ងៃនេះ ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៥២នាក់មានចំនួន ១៩ករណី។ ដូច្នេះអនាគតអ្នក និងក្រុមគ្រួសារអ្នក !
របាយការណ៍ដដែល បន្តថា ក្នុងចំណោមជនសង្ស័យចំនួន ៥២នាក់ រួមមាន៖ ជួញដូរ ១ករណី ឃាត់ ២នាក់(ស្រី ០នាក់), ដឹកជញ្ជូន រក្សាទុក ១៥ករណី ឃាត់ ៣៥នាក់(ស្រី ៥នាក់), ប្រើប្រាស់ ៣ករណី ឃាត់ ១៥នាក់(ស្រី ១នាក់)។
ចំណែកវត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣១ ខែតុលា រួមមាន ៖ មេតំហ្វេតាមីន(Ice) ស្មេីនិង១០៥,១៨ក្រាម។ និងកេតាមីន(Ke)ស្មេីនិង ១,៩៨ក្រាម។
ក្នុងប្រតិបត្តិការនោះជាលទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប ៖ កម្លាំងនគរបាលជាតិ ៧អង្គភាព
*១ / មន្ទីរ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៤៣ក្រាម។
*២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១,១៤ក្រាម។
*៣ / កណ្តាល៖ រក្សាទុក ៥ករណី ឃាត់ ១០នាក់ ចាប់យកIce ១២,១៥ក្រាម។
*៤ / កោះកុង៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៤,៣០ក្រាម។
*៥ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦៩,៣៣ក្រាម។
*៦ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,៦៨ក្រាម។
*៧ / សៀមរាប៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ស្រី ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៣នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ៣,៧៥ក្រាម។
កម្លាំងកងរាជអាវុធហត្ថខេត្ត ៥អង្គភាព
*១ / បាត់ដំបង៖ រក្សាទុក ៣ករណី ឃាត់ ៨នាក់ ស្រី ១នាក់ ចាប់យកIce ៥,១៩ក្រាម និងKe ១,៩៨ក្រាម។
*២ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ៤នាក់ ស្រី ១នាក់ ចាប់យកIce ៦,១៦ក្រាម។
*៣ / កណ្តាល៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ចាប់យកIce ០,០៥ក្រាម។
*៤ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។
*៥ / ព្រះសីហនុ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់៕ដោយ៖តារា










