ម្ចាស់ផ្ទះឈឺទៅដេកពេទ្យ,ក្មួយប្រុសឡើងទៅដេកជក់ បារីឆេះពូក ក្លាយជាអគ្គីភ័យឆេះផ្ទះទាំងមូលសរុបជាប្រាក់ជាង២ម៉ឺនដុល្លារ

ចែករំលែក៖

ខេត្ត​ព្រៃវែង ៖ ផ្ទះក្បឿង​១ខ្នង​ទំហំ៨ម៉ែត្រគុណនឹង១១ ម៉ែត្រ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​ដោយ សារ​តែ​ក្មួយ​ប្រុស​ម្ចាស់ផ្ទះ ដែល​ជា​ជន​វិកលចរិត ឡើង​ទៅ​ដេក​ហើយ​ជក់បារី​នៅ​លើ​ពូក​ធ្វើ​ឱ្យភ្លើង​កន្ទុយបារី​ឆេះ​ពូក កើតជា​អគ្គី​ភ័យ​ហើយឆាបឆេះ​ផ្ទះ​ខ្ទេច​។

គ្រោះ​អគ្គី​ភ័យ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង១យប់ ឈាន​ចូល​ថ្ងៃ​ទី៣ ខែវិច្ឆិកា នៅ​ចំណុច​ភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ម្ចាស់ផ្ទះ​មានឈ្មោះ សុ​ន សួ​ម ភេទ​ស្រី អាយុ៤៤ឆ្នាំ​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ​នេះ​ម្ចាស់ ផ្ទះ​មាន​ជំងឺ ហើយ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ដោយ​ទុក្ខ​ផ្ទះ​ចោល​គ្មាន​មនុស្ស​នៅ ហើយ​នៅ​យប់​មុន​ពេល​កើតហេតុ​នោះ ក្មួយ​ប្រុស​ម្ចាស់ផ្ទះ​ឈ្មោះ ធី ផានិត អាយុ២៨ឆ្នាំ ដែល​ជា​ជន​វិកលចរិត បាន​ឡើង​ទៅ​ដេក​នៅ​លើ​ផ្ទះ​នោះ​ហើយ​បាន​ដេក​ជក់បារី​នៅ​លើ​ពូក។ ពេល​ជក់បារី​អស់​ទម្លាក់​កន្ទុយបារី​នៅ​លើ​ពូ​ក ទើប​បណ្ដាលឱ្យ​ភ្លើង​ឆេះ​ពូក កើតជា​អគ្គី​ភ័យ​ឆេះ​ផ្ទះ​តែ​ម្ដង​។

សមត្ថកិច្ច​បាន​បន្ត​ថា ក្រោយ​ពេល​ដែល​ភ្លើង​ឆាក​ឆេះ​ក្នុងផ្ទះ ជន​វិកលចរិត ធី ផានិត បាន​ស្ទុះ​រត់​ចេញពីផ្ទះ​ទៅ​បាត់ មិន​បាន​ប្រាប់​អ្នក​ណា​ឲ្យ​ដឹង​ឡើយ រហូត​ដល់​ភ្លើង​ឆេះ​ខ្លាំង​ពេញបន្ទុក ទើប​អ្នក ជិតខាង​បានដឹង​ផ្អើល​ឆោឡោ​ឡើង​និង​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច យក​រថយន្ត​ពន្លត់អគ្គីភ័យ​បាញ់​ទឹក​ពន្លត់​អស់​ចំនួន៣ឡាន​ទើប​ភ្លើង​បាន​រលត់​ជា​ស្ថាពរ​។

...

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រោះ​អគ្គី​ភ័យ​នេះ​មិន​បាន​បណ្ដាល​ឲ្យ​នរណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ប៉ុន្តែ​ផ្ទះ​ទាំងមូល​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង ហើយ​ការ​ខូចខាត​គិត​ជា​ទឹក ប្រាក់​សរុប​ប្រមាណ២២ ០០០ដុល្លារ​ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print