តារាបាល់ទាត់ Lamine Yamalដែលមានវ័យ អាយុ 18 ឆ្នាំ បាននិយាយថាគាត់បានចែកផ្លូវពីមិត្តស្រីតារាប៉ុប Nicki Nicole អាយុ 25 ឆ្នាំ ខណៈដែលកីឡាករBarcelonaរូបនេះ ច្រានចោលពាក្យចចាមអារ៉ាមថាគាត់បានបោកប្រាស់មិត្តស្រីក្នុងអំឡុងពេលទំនាក់ទំនងរបស់ពួកគេទៅលួចបង្កាត់ភ្លើងស្នេហ៍ជាមួយអ្នកមានឥទ្ធិពលលើបណ្តាញសង្គមសញ្ជាតិអុីតាលីម្នាក់។
អ្នកទាំងពីរបានចេញមុខជាសាធារណៈជាមួយនឹងទំនាក់ទំនងរបស់ពួកគេកាលពីចុងខែសីហា ខណៈដែល Lamine បានដើរចេញជាមួយ Nicki ដើម្បីប្រារព្ធខួបកំណើតគម្រប់ 25 ឆ្នាំរបស់នាង ប្រហែលមួយខែបន្ទាប់ពីពួកគេត្រូវបានគេប្រទះឃើញថើបគ្នានៅក្លឹបរាត្រីមួយ។
គូស្នេហ៍តារាមួយគូនេះ បានចែករំលែកវីដេអូឃ្លីបកាលពីដើមខែនេះ នៃការជិះឧទ្ធម្ភាគចក្រដ៏រ៉ូមែនទិកមួយកំឡុងពេលវិស្សមកាលមួយ ខណៈពេលដែលកីឡាករអន្តរជាតិអេស្បាញរូបនេះ រងរបួសក្រលៀន។ របាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញកាលពីដើមសប្តាហ៍នេះបានលើកឡើងថា Lamine បានជួបដោយសម្ងាត់ជាមួយអ្នកមានឥទ្ធិពលលើបណ្តាញសង្គមជនជាតិអ៊ីតាលី Anna Gegnoso ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Milan នាពេលថ្មីៗនេះ ដោយធ្វើឱ្យមានពាក្យចចាមអារ៉ាមអំពីរឿងស្នេហាលួចលាក់រវាងអ្នកទាំងពីរ។
កីឡាករវ័យជំទង់ដែលជាប់ចំណាត់ថ្នាក់លេខ 2 ក្នុងពានរង្វាន់ Ballon d’Or ឆ្នាំ 2025 តាមពីក្រោយអ្នកឈ្នះ Ousmane Dembele បានបង្កើតចំណងជើងលើសារព័ត៍មាននាពេលថ្មីៗនេះ ដោយសារតែបញ្ហាក្រលៀនដែលកំពុងបន្តរបស់គាត់ និងការរាយការណ៍របស់គាត់អំពីការទិញផ្ទះរបសើ Gerard Pique និង Shakira ។
សារព័ត៌មាន Catalan daily Sport និយាយថា Lamine មានជម្ងឺមួយហៅថា Pubalgia ដែលបណ្តាលឱ្យសាច់ដុំរួបគ្នានៅតំបន់ប្រដាប់ភេទនិងបង្កឱ្យមានភាពមិនស្រួល។ប្រធានក្លឹប Barcelona និយាយថា គាត់មានការភ័យខ្លាចថា ស្ថានភាពអាចរ៉ាំរ៉ៃ ដោយគ្មានការព្យាបាលច្បាស់លាស់៕










