ស្រីស្អាតបេីករថយន្តស៊េរីទំនេីប (ឆារ៉ូឡេត) ​ទៅបុករបាំងថ្មពុះចែកផ្លូវ​បា​ក់​អស់​៥កង់

ចែករំលែក៖

ភ្នំពេញៈ រថយន្ត(ឆារ៉ូឡេត)ស៊េរីទំនេីបមួយគ្រឿងបេីកបរដោយ ស្រីស្អាតម្នាក់ បានជ្រុល​ទៅបុករបាំងថ្មពុះចែកផ្លូវ​បា​ក់​អស់​៥កង់ ខណះ ពេលមេឃកំពុងតែភ្លៀងរលឹមស្រិច​ៗ​ក៏ វ៉ារថយន្តគេមួយគ្រឿងទៀតនៅពីមុខ ​។
ហេតុការណ៍ខាងលេីនេះបានកេីតឡេីង កាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវកម្ពុជាក្រោម (ផ្លូវលេខ១២៨ )ទល់មុខផ្ទះលេខ​៧៣​៥ ស​ង្កា​ត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។  
តាមប្រពភព័ត៌មានពីសាក្សីនៅកន្លែងកេីតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្ក​ម៉ាកឆារ៉ូឡេត ពណ៌ទឹកប្រាក់ ពា​ក់ស្លាក​​លេខ ភ្នំពេញ2AD 8376​បើ​​ក​បរដោយ​នារីរូបស្រស់ម្នាក់ ដោយ ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម ទិសដៅពីកើតទៅលិច លុះបេីកមកដល់​ចំណុចកើតហេតុ រថយន្តបង្កបាន​ជែងជាមួយរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា ភ្លាមនោះរថយន្តបង្កវ៉ាមិនផុតក៏រ៉េចង្កូតជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលបាក់អស់៥កង់រងការខូចខាតតែម្តង ។
ក្រោយកេីតហេតុគេឃើញស្រីស្អាតដែលបេីករថយន្តបង្កបានចុះពីលេីរថយន្ត ហេីយបាន កន្លះម៉ោងគេឃេីញមានរថយន្តមួយគ្រឿងទៀតមកដឹក​​ចេញទៅបាត់ ដោយបន្សល់ទុករថយន្តនៅនិងកន្លែងកេីតហេតុផងដែរ ។
បន្ទាប់មកគេឃេីញសមត្ថកិច្ចជំនាញចុះទៅស្ទួចយករថយន្តបង្កនោះទៅរក្សាទុកនៅ នគរបាលចរាចរណ៏​ជើ​ង​គោ​ករាជធានីភ្នំពេញ រងចាំម្ចាស់​ចូលមកដោះស្រាយសងទ្រព្យសម្បត្តិរដ្ឋ ៕ស ដារ៉ា
   
   


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print