សមត្ថកិច្ចស្រុកមោងឫស្សី​ និងស្រុកគាស់ក្រឡ​ បន្តឃាត់​ខ្លួន​យុវជន​ ៧នាក់​ ពាក់ព័ន្ធ​ករណី​បង្ក​ជម្លោះ​ដោយហិង្សា

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ នៅព្រឹក​ថ្ងៃ​ទី​៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ កម្លាំងនគរបាល​ស្រុកមោងឫស្សី​ និងស្រុកគាស់ក្រឡបន្តចុះស្រាវជ្រាវស្វែងរក​ និងចាត់វិធានការ​តាមផ្លូវច្បាប់អ្នកបង្កជន្លោះដោយហិង្សាចំនួន​ ៧នាក់ទៀត​ នៅស្រុកគាស់ក្រឡ​ ។

ជាក់ស្ដែង​ថ្ងៃទី០៤ខែ វិច្ឆិកា ឆ្នាំ២០២៥ លោកអនុសេនី យ៍ឯក​ ចាន់ ថានូ អធិការនគរបាលស្រុកគាស់ក្រឡសហការជាមួយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី តាមស្វែងរកនិងឃាត់ខ្លួនអ្នកបង្កហិង្សា​ កាលពីថ្ងៃទី០២ខែ វិច្ឆិកា ឆ្នាំ២០២៥នៅស្រុកគាស់ក្រឡ ចំនួន០១នាក់ បន្ថែមទៀត បញ្ជាូនមកអនុវត្តតាមច្បាប់។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២៥វេលាម៉ោងប្រមាណ១៥ និង៣០នា ទីចំណុចភូមិរ៉ា ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង មានករណីវាយគប់គ្នាទៅវិញទៅមកដែលមានគ្នា ០២ក្រុមបង្កការភ្ញាក់ផ្អើលក្នុងពិធីបុណ្យកឋិនមួយ ដូចនេះកងកម្លាំងនគរបាលស្រុកគាស់ក្រឡ​ រួមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធិបតីចុះដល់ទីតាំងកន្លែងកើតហេតុនិងបានឃាត់មនុស្សចំនួន ០៧ នាក់ខណៈអ្នកប្រព្រឹត្តិផ្សេងទៀតបានគេចខ្លួនពីកន្លែងកើតហេតុ។

...

តាមលទ្ធផលនៃការស្រាវជ្រាវ សមត្ថកិច្ចបានបន្តស្វែងរកឃាត់ខ្លួនអ្នកបង្កហេតុជាបន្តបន្ទាប់ទៀត ក្នុងខណៈសាវតាជាតិរបស់គេក៏សមត្ថកិច្ចបានដឹងច្បាស់និងបញ្ជូនមករួចហេីយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print