គន្លឹះសំខាន់ៗ ៣ ដើម្បីបង្កើនភាពបត់បែន និងអត់ធ្មត់ !

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងជីវិត ឬបរិយាកាសណាមួយ ការផ្លាស់ប្តូរគឺជារឿងធម្មតា។ មនុស្សរឹងមាំ មិនមែនជាអ្នកត្អូញត្អែរពេលមានរឿងថ្មីកើតឡើងនោះទេ តែជាអ្នកដែលមានសមត្ថភាពបត់បែន និងរឹងមាំផ្នែកស្មារតី។ ខាងក្រោមនេះ ជាគន្លឹះមួយចំនួនដើម្បីបង្កើនភាពបត់បែន និងអត់ធ្មត់៖

១. ទទួលយកភាពមិនច្បាស់លាស់
កុំព្យាយាមគ្រប់គ្រងអ្វីៗទាំងអស់។ រៀនសម្របខ្លួនទៅនឹងការសម្រេចចិត្តថ្មីៗ ឬការផ្លាស់ប្តូរទិសដៅក្នុងជីវិតដោយមិនមានភាពតានតឹងពេក។ ភាពមិនច្បាស់លាស់ អាចនាំមកនូវឱកាសថ្មីៗ។

២. រៀនពីសម្ពាធ
រាល់សម្ពាធ និងឧបសគ្គ គឺជាមេរៀនដ៏មានតម្លៃ។ កុំបាក់ទឹកចិត្តនៅពេលជួបការលំបាក តែត្រូវចាត់ទុកវាជាឱកាសដើម្បីរៀនសូត្រពីរបៀបដោះស្រាយបញ្ហាធំៗ និងរីកចម្រើន។
៣. ត្រៀមខ្លួនសម្រាប់ថ្ងៃបន្ទាប់
សម្រាក និងបន្ធូរអារម្មណ៍ នៅពេលដែលត្រូវ ត្រូវតែត្រៀមស្មារតីទទួលយកបញ្ហាប្រឈមថ្មីៗនៅថ្ងៃបន្ទាប់ដោយចិត្តរីករាយ។ ភាពរឹងមាំ ចាប់ផ្តើមពីការតាំងចិត្ត។

មនុស្សរឹងមាំ គឺប្រៀបដូចជាទឹក។ គេអាចបត់បែនតាមរបស់ផ្ទុកគ្រប់ប្រភេទ ហើយគេមិនដែលឈប់ហូរទៅមុខឡើយ ទោះជាមានឧបសគ្គរាំងស្ទះក៏ដោយ។ ចូររស់នៅឲ្យដូចទឹក ៕

...

ដោយ ៖ លោក Ly Sopheakdey

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print