នគរបាលឃាត់ខ្លួនមុខសញ្ញាចាស ករណីសង្ស័យជួញដូរគ្រឿងញៀន

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ នគរបាលស្រុកស្វាយចេកឃាត់ខ្លួនជនសង្ស័យ០១នាក់(មុខសញ្ញាចាស់ ជួញដូរគ្រឿងញៀន) និងអ្នកប្រើប្រាស់សារធាតុញៀន០១នាក់
សមត្ថកិច្ចបន្តថាៈអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង៥ល្ងាច កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក និង កម្លាំង ប៉ុស្តិ៍តាផូ បានឃាត់ជនសង្ស័យមុខសញ្ញាចាស់ជួញដូរនូវសារធាតុញៀន០១នាក់ នៅចំណុចស្រះសហគមន៍ភូមិព្រេចត្បូង ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេកបានឲ្យដឹងថា៖ កម្លាំងផ្នែកជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយចេក និង កម្លាំង ប៉ុស្តិ៍តាផូបានចេញល្បាតនៅចំណុចផ្លូវបំបែកភូមិតាផូនិងភូមិបារាយណ៍  ឃុំតាផូ ស្រុកស្វាយចេក  ខេត្តបន្ទាយមានជ័យ ក៏បានជួបមុខសញ្ញាចាស់ (មុខសញ្ញាជួញដូរ ០១នាក់ ឈ្មោះ វៃ ត្រា ភេទប្រុសអាយុ ៤៣ ឆ្នាំ នៅភូមិព្រីងកោង ឃុំបុស្បូវ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ បានជិះម៉ូតូមកពីទិសខាងត្បូងទៅទិសខាងជើង ពេលដែលឃើញសមត្ថកិច្ចយើងឈ្មោះខាងលើក៏បានបកម៉ូតូត្រឡប់ទៅក្រោយវិញកម្លាំងយើងក៏បានតាមទៅដល់ចំណុចស្រះសហគមន៍ភូមិព្រេចត្បូង ឃុំតាផូ ឈ្មោះខាងលើក៏បានដួលម៉ូតូហើយលោតទំលាក់ទឹកកម្លាំងយើងក៏បានលោកតាមរកឃើញម្សៅក្រាម០២កូនថង់និង១៣កំណាត់ទុយោបឺត (ថ្នាំមានលក្ខណៈសើម) តេស្តិវិជ្ជមាន (+) ។
លោកអធិការបន្តថា៖នៅថ្ងៃខែឆ្នាំដដែលវេលាម៉ោង ១៩ និង ៣០ នាទីមានអ្នកប្រើប្រាស់ បានខលមកឈ្មោះ វៃ ត្រា ដើម្បីទិញថ្នាំញៀនក្នុងតំលៃ១៥០០០រៀល(មួយម៉ឺនប្រាំពាន់រៀល) យើងក៏បានបន្តទៅនាំខ្លួនបាននៅចំណុចលើខ្នងអាងបារាយណ៍ ភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ២ ឈ្មោះសិទ្ធិ ភក្តណា ភេទប្រុសអាយុ ២៧ ឆ្នាំនៅភូមិបន្ទាត់បោះ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (តេស្តវិជ្ជមាន) បច្ចុប្បន្នជនសង្ស័យកំពុងរៀបចំសំណ។ឬៀង បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនិតិវិធី ៕

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print