លោក ស៊ុន ចាន់ថុល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាថ្មីម្តងទៀតជាមួយ លោកជំទាវសមាជិកព្រឹទ្ធសភា Tammy Duckworth

ចែករំលែក៖

វ៉ាស៊ីងតុន ឌីស៊ី ៖ កាលពីព្រឹកថ្ងៃអង្គារ ទី៤ ខែវិច្ឆិកា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា រួមមាន ថ្នាក់ដឹកនាំក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងទេសចរណ៍ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, និងលោកឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាម៉េរិក និងម៉ិកស៊ីកូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Tammy Duckworth សមាជិកព្រឹទ្ធសភានៃ​សហរដ្ឋអាម៉េរិក តំណាង​ឱ្យ​រដ្ឋអ៊ីលីណយ។

ជំនួប​នេះ​បាន​ប្រព្រឹត្តទៅ​នៅការិយាល័យ​របស់លោកស្រីក្នុងវិមាន​សភា​អាម៉េរិក (Capitol Hill) ដោយ​ផ្តោត​សំខាន់​លើ​ការពង្រឹង​ភាពជា​ដៃគូ​សេដ្ឋកិច្ច ការ​ជំរុញ​វិនិយោគ​ដោយ​មាន​ការ​គិតគូរ​ពី​និរន្តរភាព សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាម៉េរិក ក៏ដូចជាស្វែងរកកាលានុវត្តភាពថ្មីៗ សំដៅពង្រឹងទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍រួមនៃប្រជាជាតិទាំងពីរ៕

...

ដោយ , សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print