ជួបកាប់ៗនៅស្រុកមោងឫស្សីយុវជនទំនេីង០៤នាក់ត្រូវបានឃាត់ខ្លួនអនុវត្តតាម​ច្បាប់ក្រោយធ្វេីសកម្មភាព

ចែករំលែក៖

ខេត្តបាត់ដំបង÷កាលពីថ្ងៃទី​០៥​ខែ​ វិច្ឆិកា​ឆ្នាំ​២០២៥​ ស្របតាមអនុសាសន៍នាយឧត្ត​ម​សេនីយ៍​ ស​ ថេត​ អគ្គ ស្នងការនគរបាលជាតិ​ និងការចង្អុលទិសដឹកនាំរបស់លោកឧត្តមសេ​នីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ លោក​វរសេ​នីយ៍ឯក​ ស​ គឹម​ឡុង​ អធិការនគរ​បាលស្រុកមោងឫស្សី​ ដឹក នាំកម្លាំងស្រាវជ្រាវ​និងបង្រ្កាបក្មេងទំនេីងចំនួន​៤នាក់នាំ មកអធិ​ការដ្ឋាន​ ក្រោយពេលពួកគេធ្វេីសកម្មភាពដោ​យ ប្រេីកាំបិត កាប់ ទៅលើជនរងគ្រោះចំនួន​០២ នាក់ឱ្យរងរបួសធ្ងន់ធ្ងរ កាលពី​យប់ថ្ងៃទី​០៤ខែ វិច្ឆិកា​ ឆ្នាំ​២០​២៥​វេលាម៉ោង២១និង​៣០​ នាទីនៅលេីផ្លូវក្នុងភូមិបឹងបី​ ឃុំរបស់​មង្គ​ល​ស្រុកមោងឫស្សី​ ខេត្តបាត់ដំ​បង។

ជនរងគ្រោះពីរនាក់បងប្អូន​ជិះម៉ូតូគឺ៖ ១-ឈ្មោះ ថាំង លីម៉េង ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫ​ស្សី ខេត្តបាត់ដំបង និង២-ឈ្មោះ ថាំង លីម៉ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទួលព្រុំ១ ឃុំកកោះ ស្រុកមោងឫ​ស្សី ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ឯក​ ស​ គឹមឡុង​ អធិការនគរ​បាលស្រុកមោងឫស្សី​ បានបញ្ជាក់ថា​ ក្រុមក្មេងទំនេីងនេះរស់នៅក្នុងមូលដ្ឋានស្រុកមោងឫស្សី​ ០៣​នាក់និងស្រុករុក្ខគីរី ០១នាក់​ ដែលសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបដកហូតបានកាំបិតចំនួន២ដេីមនិងម៉ូតូជិះប្រព្រឹត្តិសកម្មភាពល្មេីស។

លោកអធិការបន្តថា​ គ្មានគំនុំ​ គ្មានទំនាស់ហេីយ​ក៏គ្មានការយល់ច្រឡំមនុ​ស្សអ្វីដែរ​គឺពួកគេជិះម៉ូតូឃេីញជន រងគ្រោះជិះម៉ូតូតាម​ផ្លូវស្ងាត់ៗតែ​០២​នាក់​ក៏កាប់យកៗតែ​ម្តង។

ជនរងគ្រោះបានបញ្ជូនមកសង្រ្គោះនៅមន្ទីរ​ពេទ្យ​ រីឯជនបង្កហេតុត្រូវបានរៀបចំបញ្ជូនមកផែនជំនាញអនុវត្តតាម​ផ្លូវច្បាប់ហេីយ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print