ករណីអគ្គិភ័យឆាបឆេះរថយន្ដ០១គ្រឿង របស់ព្រះចៅអធិការវត្ដអូរដា នៅស្រុកកំរៀង

ចែករំលែក៖

ខេត្ត​បាត់ដំបង ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០៩និង០០នាទី នៅចំណុចបរិវេណវត្តអូរដា ក្នុងក្រុមទី៦ ភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង  ខេត្តបាត់ដំបង មានករណីអគ្គិភ័យមួយបានកើតឡើង បណ្ដាលឱ្យឆេះរថយន្ដ ០១គ្រឿង (ខូចខាតទាំងស្រុង) ដែលរថយន្ដនោះម៉ាកធុនដ្រា ពាក់ផ្លាកលេខ ភ្នំពេញ 2AP-9957 ដែលជាកម្មសិទ្ធិរបស់ព្រះចៅអធិការវត្ដព្រះនាមជុំ ប៊ុនណាត ភេទប្រុស ព្រះជន្ម៣៥ព្រះវស្សា គង់នៅភូមិកើតហេតុខាងលើ ។ សម្ភារៈខូចខាតរួមមាន៖ ឆេះរថយន្ត០១គ្រឿង, អត្តសញ្ញាប័ណ្ណ ឯកសាររថយន្ដ០១ច្បាប់ និងប្រាក់ប្រហែល500$ ។

សមត្ថកិច្ចជំនាញបានឲ្យដឹងថា៖ ក្នុងករណីអគ្គិភ័យនេះបណ្ដាលមកពីឆ្លងប្រព័ន្ធភ្លើង ទើបបណ្ដាលឲ្យមានការឆាបឆេះរថយន្តតែម្តង ។ គ្រោះអគ្គិភ័យនេះមិនបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។ 

...

ករណីនេះដែរកម្លាំងនគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង បានចុះទៅពន្លត់អគ្គិភ័យនេះដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះបានទាំងស្រុង៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print