សិក្ខាសាលាស្តីពីសាលារដ្ឋបាលនិងធនាគារគំនិតចិន-អាស៊ានបើកធ្វើនៅក្រុងណាននីង

ចែករំលែក៖

ទីក្រុង​ណាននីង​៖​ ថ្ងៃទី ៣ ខែវិច្ឆិកា សិក្ខាសាលា ស្តីពី សាលារដ្ឋបាល និងធនាគារគំនិត ចិន -អាស៊ាន បាន បើក ធ្វើ នៅក្រុង ណាននីង ភូមិភាគស្វយ័ត ជនជាតិ Zhuang Guangxi ប្រទេសចិន ។

លោក វ៉េ តាវ មេដឹកនាំរដ្ឋាភិបាលខេត្តក្វាងស៊ី បានជួបសំណេះសំណាលជាមួយអ្នកចូលកិច្ចប្រជុំ  និងលោក សុន តា វ៉ៃ ប្រធានក្រុមប្រឹក្សាប្រឹក្សាផ្នែកនយោបាយ ខេត្តក្វាងស៊ី បានចូលរួមក្នុងពិធីបើកនិងមានសុន្ទរកថា។

   តំណាង ចំនួន ១០ រូប បាន ធ្វើ បាឋកថា ដោយឡែក ពីគ្នា ក្រោម ប្រធានបទ ស្តីពី « អភិបាលកិច្ចជាតិ និង អរិយធម៌ អាស៊ី  » ដើម្បី ចែករំលែក ពី ទស្សន និង លទ្ធផល អនុវត្ត ជាក់ស្តែង របស់ប្រទេស រៀងៗ ខ្លួន ក្នុង ការ ជំរុញ ការធ្វើទំនើបកម្ម ប្រព័ន្ធ និង សមត្ថភាព អភិបាលកិច្ច នៃ អរិយធម៌ ប្រពៃណី អាស៊ី ។ 

តំណាងគ្រប់រូប ថ្លែងថា សិក្ខាសាលាលើកនេះ ជា វិធានការ ដ៏មានប្រសិទ្ធភាពមួយ  ដើម្បីអនុវត្ត សមទ្ធិផល នៃ កិច្ចប្រជុំ មេដឹកនាំចិន-អាស៊ាន ក្នុង គោល បំណង ជំរុញ ការកសាង បណ្តាញ សហប្រតិបត្តិការ រវាង សាលារដ្ឋបាល និង ធនាគារគំនិត ចិន -អាស៊ាន   បង្កើន ការសិក្សា ការផ្លាស់ប្តូរ ការបណ្តុះបណ្តាល និង កិច្ច សហប្រតិបត្តិការ រវាង ចិន និង អាស៊ាន ក្នុង វិស័យ អភិបាលកិច្ច ដែល បាន ផ្តល់ ការគាំទ្រ ខាង តម្រិះ ប្រាជ្ញា និង គំនិត ឯកភាព សម្រាប់ ការ កសាង សហគមន៍ រួមវាសនា ចិន -អាស៊ាន ដែល កាន់តែ ជិតស្និទ្ធ៕ដោយ​៖តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print