អភិបាលខណ្ឌប្ញស្សីកែវ៖​ «ផ្លូវក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ត្រូវតែស្អាតជានិច្ច»

ចែករំលែក៖

ភ្នំពេញ​៖​ «ផ្លូវក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ត្រូវតែស្អាតជានិច្ច» លោក ជិន ប៊ុនធឿន អភិបាលខណ្ឌប្ញស្សីកែវបានមានប្រសាសន៍ក្នុងឱកាសចុះដឹកនាំកម្លាំងដាក់គ្រឿងចក្រឈូសសម្អាតដី និងរថយន្តលាងសម្អាតផ្លូវតាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ នៅថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

នាឱកាសនោះ លោកអភិបាលខណ្ឌ បានគូសបញ្ជាក់ថា ដើម្បីឲ្យមូលដ្ឋានខណ្ឌប្ញស្សី កាន់តែមានសោភ័ណភាព អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់ របៀបរៀបរយកាន់តែប្រសើរឡើង ។ 

គួរបញ្ជាក់ថា​ រដ្ឋបាលខណ្ឌ​ តែងចុះជាប់ជាប្រចាំក្នុងរៀបចំសណ្តាប់ធ្នាប់ និងសម្អាតផ្លូវ តួយ៉ាងដូចពេលនេះរដ្ឋបាលខណ្ឌបាននឹងកំពុងរៀបចំបន្ថែមរថយន្តអន្តរាគមន៍ពន្លត់អគ្គីភ័យនិងលាងសម្អាតផ្លូវថ្នល់ សម្រាប់ត្រៀមជួយសង្គ្រោះពន្លត់ពេលមានគ្រោះអគ្គីភ័យកើតមានឡើង និងត្រូវតែចុះលាងសម្អាតផ្លូវក្នុងមូលដ្ឋានឲ្យបានជាប់លាប់ដើម្បីផ្លូវក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវ ត្រូវតែស្អាតជានិច្ច៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print