រថយន្តសាំយ៉ុងកែច្នៃដឹកគ្រឿងសមុទ្រ បើកលឿនគេចពីម៉ូតូជ្រុលបុកទ្រូងផ្លូវនៅផ្លូវសហព័ន្ធរុស្សុី

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង កែច្នែខុសលក្ខណៈបច្ចេកទេស កង់ឌុប តកន្ទុយ ដឹកគ្រឿងសមុទ្រ បើកលឿនគេចពីម៉ូតូ ជ្រុលទៅបុកទ្រូងផ្លូវ ប៉ើងខ្ទាត៦កង់ រថយន្តខ្ទេចមួយចំហៀង កាលពីព្រឹក ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវសហព័ន្ធរុស្សុី ចំណុចភ្លើងស្តុប ភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ រថយន្តសាំយ៉ុង ពណ៌លឿង ដឹកគ្រឿងសមុទ្រ បើកលឿនក្នុងពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ គេចពីម៉ូតូឆ្លងផ្លូវ ជ្រុលទៅបុកទ្រូងផ្លូវ ប៉ើងខ្ទាត៦កង់ រថយន្តខ្ទេចមួយចំហៀង វិលមួយជុំត្រឡប់ក្រោយ តែមិនបង្កឱ្យអ្នកណារងរបួស ភ្លាមត្រូវបានខាងរថយន្តបង្ក ប្រញាប់ប្រញាល់ប្រមូលគ្រឿងសមុទ្រដាក់រថយន្តផ្សេង ដោះស្លាកលេខរថយន្តចេញ ហើយបើកគេចទៅបាត់។

...

បើតាមប្រជាពលរដ្ឋងឿងឆ្ងល់ ចុះគ្រឿងសមុទ្រដឹកមកពីខាងណាវិញ យកទៅលក់ចែកចាយនៅឯខេត្តកំពត កំពង់ស្ពឺ សមណាស់ដឹកពីខេត្តកំពត មកលក់នៅភ្នំពេញ។ ចំណែករថយន្តសាំយ៉ុងកែច្នៃលើសពីលក្ខណៈបច្ចេកទេស ឃើញមានច្រើនគ្រឿងកំពុងដឹកទំនិញចូលរាជធានីភ្នំពេញ។
បន្ទាប់ពីកើតហេតុរថយន្តបង្កគ្រោះថ្នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ប្រគល់ឱ្យការិយាល័យចរាចរណ៍ផ្លូវគោក ស្នងការក្រុងភ្នំពេញ ស្ទូចយកទៅរក្សាទុក រងចាំដោះស្រាយផលប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋជាក្រោយ៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print