បុរស​ម្នាក់​បេីក​រថយន្ត​ហាយ​ឡែនឌ័រ​បុក​ក្បាល​នាគ​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្ដាល​ឲ្យ​រងការ​ខូចខាត

ចែករំលែក៖

ភ្នំពេញ​៖បុរស​វ័យ​ចំណាស់​ម្នាក់​បានបេីក​រថយន្ត​ហាយ​ឡែនឌ័រ​ខណៈ​មេឃ​កំពុង​តែ​រលឹម​ ក៏ជ្រុល​ទៅ​បុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យ​រងការ​ខូចខាត​អស់​១កង់​ ។

​  ហេតុការណ៍​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​ ៨យប់​ថ្ងៃ​ទី​៧ខែ​វិច្ឆិកា​ឆ្នាំ​២០២៥​ ចំនុច​ស្តុប​ក្រសួង​មហាផ្ទៃ​ ផ្លូវ​ព្រះ​នរោត្ដម​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ ។ 

​ តាម​ប្រភព​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីត​ហេតុ​ គេបាន​ឃើញ​បុរស​វ័យ​ចំណាស់​ម្នាក់​ បានបេីក​រថយន្តម៉ាក​ ហាយ​ឡែនឌ័រ​ ពណ៌​ទឹក​ប្រាក់​ ពាក់​ស្លាក​លេខ​ កណ្តាល​2D 0026 ធ្វើ​ដំណើ​រ​តាម​ផ្លូវ​ ព្រះ​នរោត្ដម​ទិសដៅ​ពី​ជេីង​ទៅ​ត្បូង​ខណៈ​មេឃ​កំពុង​តែ​រលឹម​ លុះ​មក​ដល់​ចំណុច​កេីត​ហេតុ​ សង្ស័យ​ថា​មេីល​ផ្លូវ​មិន​ច្បាស់​ ទេីប​ធ្វើ​ឲ្យរថយន្ត​រេ​ចង្កូត​ជ្រុល​ទៅ​បុក​និង​ក្បាល​នាគ​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ បណ្ដាល​ឲ្យ​ខ្ទាត​រលំ​អស់​ចំនួន​១កង់​ ព្រម​ទាំង​ធ្វើ​ឲ្យ​រថយន្ត​រងការ​ខូចខាត​ ផ្នែក​ខាង​មុខ​ចំហៀង​ខាង​ស្ដាំ​ ទៅ​មុខ​លែង​រួច​ តែ​សំណាង​ល្អ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​  ។ 

​  ក្រោយ​ក្រោយ​កេីត​ហេតុ​ រថយន្ត​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​រងចាំ​ដំណោះស្រាយ​  ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print