ភ្នំពេញ៖បុរសវ័យចំណាស់ម្នាក់បានបេីករថយន្តហាយឡែនឌ័រខណៈមេឃកំពុងតែរលឹម ក៏ជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាតអស់១កង់ ។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៨យប់ថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៥ ចំនុចស្តុបក្រសួងមហាផ្ទៃ ផ្លូវព្រះនរោត្ដម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃើញបុរសវ័យចំណាស់ម្នាក់ បានបេីករថយន្តម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្តាល2D 0026 ធ្វើដំណើរតាមផ្លូវ ព្រះនរោត្ដមទិសដៅពីជេីងទៅត្បូងខណៈមេឃកំពុងតែរលឹម លុះមកដល់ចំណុចកេីតហេតុ សង្ស័យថាមេីលផ្លូវមិនច្បាស់ ទេីបធ្វើឲ្យរថយន្តរេចង្កូតជ្រុលទៅបុកនិងក្បាលនាគថ្មពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខ្ទាតរលំអស់ចំនួន១កង់ ព្រមទាំងធ្វើឲ្យរថយន្តរងការខូចខាត ផ្នែកខាងមុខចំហៀងខាងស្ដាំ ទៅមុខលែងរួច តែសំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស ។
ក្រោយក្រោយកេីតហេតុ រថយន្តត្រូវបានកម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករងចាំដំណោះស្រាយ ៕ដោយ៖សុខាសែនជ័យ










