ប្រធានក្លឹបបាល់ទាត់ Napoli លោក Aurelio De Laurentiis កាលពីថ្ងៃសុក្របាននិយាយថាកីឡាដ្ឋានសម្រាប់ក្រុមរបស់គាត់លេងជាទឹកដីអាក្រក់ដូចកន្លែងចោលសំរាម ដោយលើកហេតុផលថាក្លឹបត្រូវការកីឡដ្ឋានទំនើបមួយដើម្បីបង្កើនប្រាក់ចំណូល និងបង្កើនបទពិសោធន៍ដល់អ្នកគាំទ្រ។
Napoli កាលពីរដូវកាលមុនបានឈ្នះពានរង្វាន់ Serie A លើកទីពីររបស់ពួកគេក្នុងរយៈពេល 3 ឆ្នាំបន្ទាប់ពីដណ្តើមបានពីជើងខ្លាំង Inter Milan ។
ការប្រកួតក្នុងផ្ទះរបស់ពួកគេត្រូវធ្វើនៅកីឡដ្ឋាន Diego Armando Maradona ដែលដាក់ឈ្មោះតាមអតីតវីរបុរសបាល់ទាត់អាហ្សង់ទីនដែលបានដឹកនាំពួកគេឱ្យឈ្នះពានរង្វាន់លីគចំនួនពីរក្នុងឆ្នាំ 1987 និង 1990 ហើយវាជាកម្មសិទ្ធិរបស់សាលាក្រុង។
ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំឡើងដោយសាកលវិទ្យាល័យ Bocconi របស់ Milan លោក De Laurentiis បានប្រៀបធៀបប្រាក់ចំណូលប្រចាំថ្ងៃរបស់ Napoli ជាមួយនឹងក្លឹប Milanទាំងពីរ ដោយនិយាយថា AC Milan និង Inter អាចរកចំណូលបាន 14 លានអឺរ៉ូ (16.33 លានដុល្លារ) ពីការប្រកួតក្របខ័ណ្ឌអឺរ៉ុប Champions League ខណៈដែលក្រុមរបស់គាត់មានកម្រិតទាបជាងច្រើន។ ប៉ុន្តែសម្រាប់កីឡាដ្ឋានMaradonaរកបានតែបីលានតែប៉ុណ្ណោះ។
ប្រទេសអ៊ីតាលីជួបការលំបាកក្នុងការកែលម្អកីឡដ្ឋានរបស់ខ្លួន ដោយសារអ្នកវិនិយោគបរទេសបានទិញក្លឹបមួយចំនួនមុន Euro 2032 ហើយពួកគេនឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាជាមួយទួរគី។
នៅសប្តាហ៍នេះ AC Milan និង Inter បានបញ្ចប់ការទិញយកកីឡដ្ឋាន San Siro និងដីជុំវិញពីអាជ្ញាធរទីក្រុង ក្នុងជំហានបន្ថែមទៀតឆ្ពោះទៅរកការរុះរើកន្លែង និងសាងសង់ថ្មីមួយ។
នៅរដូវក្តៅនេះ លោក De Laurentiis បានពង្រឹងក្រុមជាមួយនឹងការចុះហត្ថលេខាទិញកីឡាករថ្លៃៗ រួមទាំងខ្សែបម្រើសញ្ជាតិបែលហ្ស៊ិក Kevin De Bruyne ប៉ុន្តែគាត់បាននិយាយថា ការវិនិយោគបែបនេះគឺពិបាកក្នុងការទ្រទ្រង់ដោយគ្មានប្រាក់ចំណូលពីកីឡដ្ឋាន។
លោកDe Laurentiisបានថ្លែងថា”យើងត្រូវការដីទំហំ 30 ហិកតា ដើម្បីសាងសង់កីឡដ្ឋានដ៏ស្រស់ស្អាត។ការជួសជុលកីឡាដ្ឋានMaradona ដែលហ៊ុមព័ទ្ធដោយផ្លូវអត្តពលកម្មនឹងត្រូវចំណាយពេល៦ឆ្នាំ ដោយបិទផ្នែកខ្លះនៃកន្លែងឈរជើង និងកំណត់ចំណូលបន្ថែមទៀត”៕










