Robert Lewandowski បានស៊ុតបញ្ចូលទីបានបីគ្រាប់ (hat-trick) ហើយ Lamine Yamal ក៏រកបានមួយគ្រាប់ផងដែរ នៅពេល Barcelona បានទទួលជ័យជម្នះ 4-2 នៅលើទឹកដី Celta Vigo កាលពីថ្ងៃអាទិត្យ ហើយតាមពីក្រោយត្រឹមបីពិន្ទុពីក្រុមកំពូលតារាង Real Madrid ។
គ្រូបង្វឹកក្រុម Barcelona លោក Hansi Flick បានប្រាប់អ្នកយកព័ត៌មានថា “បន្ទាប់ពីរបួសរបស់គាត់ ខ្ញុំបានឃើញថា Lewandowski ជាកីឡាករផ្សេងពីមុនជាវិជ្ជមាន។គាត់បានត្រលប់មកវិញមុនកាលវិភាគ។ វាពិតជាល្អណាស់ដែលគាត់បានស៊ុតបញ្ចូលទីបានបីគ្រាប់ដើម្បីបង្កើនទំនុកចិត្តរបស់គាត់។ រដូវកាលមុនគាត់មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពួកយើង”។
...
បន្ទាប់ពី Real Madridបានស្មើជាមួយ Rayo Vallecano នៅព្រឹកថ្ងៃនោះ Barcelona បានខិតគម្លាតលើគូប្រជែងរបស់ពួកគេដោយរំកិលរហូតដល់ 28 ពិន្ទុឈរលេខ2 និងបានទម្លាក់ក្រុមលេខ 3 Villarreal ចំនួនពីរពិន្ទុវិញ៕










