ភ្នំពេញ÷ នៅវេលាម៉ោង១៩:២០នាទីយប់ ថ្ងៃទី៩ ខែ វិច្ឆិកា ឆ្នាំ២០២៥ មានករណីអគ្គិភ័យឆេះផ្ទះលេខ៦A ផ្លូវវេងស្រង ភូមិជ្រៃកោង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
ហេតុការណ៍អគ្គិភ័យឆាបឆេះនេះ បណ្តាលមកពីឆ្លងចរន្តអគ្គិសនីបង្កជាអគ្គិភ័យ (ខ្សែសាកទូរស័ព្ទ)។ អគ្គិភ័យនេះធ្វើឱ្យឆេះខូចខាតបន្ទប់ទំហំ ៣ម៉ែត្រ x ៣ម៉ែត្រ រួមនិងសម្ភារប្រេីប្រាស់ប្រចាំថៃ្ងអស់មួយចំនួន។
...
នៅវេលាម៉ោង១៩:៤៥នាទីយប់ ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ អគ្គិភ័យ ចំនួន ០៤ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០១ឡាន ស្មើនឹង០៤ម៉ែត្រគូប និងរថយន្តជំនួយកាណាឌីយ៉ា ចំនួន១គ្រឿង ពុំបានប្រើប្រាស់ទឹក ៕










