ខេត្តកំពង់ស្ពឺ ៖ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំដល់កម្លាំងពីសំណាក់លោកវរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ នៅរសៀលថៃ្ងទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្លាំងនគរបាលអធិការដ្ឋានស្រុកបសេដ្ឋបានស្រាវជ្រាវបង្រ្កាបមុខសញ្ញាជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិចារ្យ ឃុំស្វាយចចិប ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ឃាត់មុខសញ្ញាសង្ស័យពាក់ព័ន្ធគ្រឿងញៀន១នាក់ឈ្មោះ គង់ សុខនី ភេទប្រុសអាយុ៣៤ឆ្នាំ រស់នៅភូមិផ្សារតាឡាត់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
កម្លាំងបន្ដត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន៥កញ្ចប់មធ្យម, ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន
-ម៉ូតូមួយគ្រឿង ម៉ាក Zusuki Nex សេ៊រីឆ្នាំ២០២៤ពណ៌សលាយខៀវ ពាក់ផ្លាកលេខភ្នំពេញ1KI-1489។
មន្ត្រីជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋបន្ដនីតិវិធីកសាងសំណុំរឿងបញ្ចូនមុខសញ្ញាខាងលើទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមច្បាប់៕










