កម្លាំងនគរបាលស្រុកបសេដ្ឋស្រាវជ្រាវ​បង្រ្កា​ប​មុខសញ្ញាជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនម្នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖​ ក្រោមការបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ទោ​ ឃឹម សុកខៃ​ ស្នងការនគរ​បា​លខេត្ដកំពង់ស្ពឺ​ និងការចង្អុលណែនាំដល់​កម្លាំងពីសំ​ណាក់លោកវរសេនី​យ៍ឯក​ ចន​ សុភីត​ អធិការនគរបាល​ស្រុកបសេដ្ឋ​ នៅរសៀលថៃ្ងទី១០​ ខែវិច្ឆិកា​ ឆ្នាំ២០​២៥​ កម្លាំងនគរបាលអធិ​ការដ្ឋានស្រុកបសេដ្ឋបានស្រាវជ្រាវ​បង្រ្កា​ប​មុខសញ្ញាជួញដូររក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំណុចភូមិ​ចារ្យ ឃុំស្វាយចចិប​ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ​ ឃាត់មុខស​ញ្ញាស​ង្ស័​យពាក់ព័ន្ធគ្រឿង​ញៀ​ន១នាក់ឈ្មោះ​ គង់ សុខនី ភេទ​ប្រុសអាយុ​៣៤ឆ្នាំ​ រស់នៅ​ភូមិ​ផ្សារតា​ឡាត់​ ឃុំអូរ​ ស្រុក​ភ្នំស្រួច​ ខេត្ត​កំពង់ស្ពឺ​។

កម្លាំងបន្ដត្រួតពិនិត្យឆែកឆេររកឃើញវត្ថុតាងមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀន​ចំនួន​៥កញ្ចប់​មធ្យ​ម​,​ ថង់ប្លាស្ទិកសម្រាប់ច្រកគ្រឿ​ងញៀនមួយចំនួន
-ម៉ូតូមួយគ្រឿង​ ម៉ាក​ Zusuki Nex សេ៊រីឆ្នាំ២០២៤​ពណ៌សលាយខៀវ​ ពាក់ផ្លាកលេខភ្នំពេញ1KI-1489។

...

មន្ត្រីជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបា​លស្រុកបសេដ្ឋបន្ដនីតិវិធីកសាងសំណុំ​រឿងបញ្ចូនមុខ​សញ្ញាខាងលើទៅកាន់ការិយាល័យប្រឆាំងគ្រឿង​ញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចាត់ការតាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print