ភ្នំពេញ÷ កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញមុខក្រុមក្មេងទំនើងដែលបានប្រើហិង្សាដេញតាមវ៉ៃធាក់ជនរងគ្រោះកំពុងជិះម៉ូតូ បណ្ដាលឲ្យជនរងគ្រោះជ្រុលបុកបង្គោលស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍នេះកើតឡើងនៅចំណុចម្ដុំវត្តជុំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថា ក្រោយបង្កហេតុ ក្រុមក្មេងទំនើងបានរត់គេចខ្លួនទៅបណ្ដាខេត្តបាត់មួយរយៈ។ ដោយឃើញសភាពស្ងប់ស្ងាត់ ពួកគេក៏បានលេចមុខមកវិញ ហើយត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅចាប់ក្របួចបានជាបន្តបន្ទាប់ នៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥។
...
បច្ចុប្បន្ន ជនសង្ស័យជាក្រុមក្មេងទំនើងទាំងនេះ ត្រូវបានឃាត់ខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕










