ភ្នំពេញ ៖ ទិវាសហគ្រិនស្ត្រីប្រចាំឆ្នាំ២០២៥ និងការប្រគល់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងសេដ្ឋកិច្ចបៃតង លោកស្រី ហង់ វុត្ថា អគ្គនាយិកា មជ្ឈមណ្ឌល បណ្ដុះបណ្ដាល ស្នាដៃនារីខ្មែរ សាឡន ទទួលបានពានរង្វាន់អ្នកបំលែងសំណល់ ទៅជាចំណូល ជាពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងសេដ្ឋកិច្ចបៃតង ក្នុងទិវាសហគ្រិនស្ត្រីប្រចាំឆ្នាំ២០២៥(Cambodia Women Entrepreneurs Day 2025 and the Outstanding Women Award in Green Economy 2025) ក្រោមប្រធានបទ៖ “ពីទស្សនៈវិស័យទៅជាបេសកកម្មសហគ្រិនស្ត្រីជំរុញឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតង (under the theme: “From Vision to Action: WE Drive a Greener Future.”)! ដែលកម្មវិធីនេះ អញ្ជើញជាអធិបតីពីលោកស្រី គ្រី ណាស់លីស រដ្ឋលេខាធិការនៃក្រសួងកិច្ចការនារីជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវកិត្តិបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
លោកស្រី ឡាយ ណាវីន រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក លោកស្រី ជាមន្ត្រីជាន់ខ្ពស់តំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ
លោកបណ្ឌិត តាន់ មុនីវណ្ណ ទីប្រឹក្សាកិត្តិយស សមាគមសហគ្រិនស្ត្រីកម្ពុជា
លោកស្រី ជឹម ម៉ាណាវី ទីប្រឹក្សាកិត្តិយស សមាគមសហគ្រិនស្ត្រីកម្ពុជា
លោកស្រី ឌិត នីតា ប្រធានសមាគមគ្រឹស្ថានមីក្រូហិរញ្ញវត្ថុ
លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍ ,Oknha Pech Bolen ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា
លោកស្រី ប្រធានសមាគម និងក្រុមប្រឹក្សាភិបាលទាំង៤អណត្តិ លោកស្រី អ្នកនាងកញ្ញា ដែលជាសមាជិកក្រុមប្រឹក្សាភិបាលថ្នាក់ជាតិនិងសាខាទាំង៥ គណៈកម្មាធិការ សមាជិក ក្រុមប្រតិបត្តិ សមាគមសហគ្រិនស្ត្រីកម្ពុជា ។
លោកស្រី ចាន់ ភារី ប្រធានសហគ្រិនស្ត្រីកម្ពុជា បានជម្រាបជូនគណៈអធិបតីថា ៖ ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងសេដ្ឋកិច្ចបៃតង ក្នុងទិវាសហគ្រិនស្ត្រីប្រចាំឆ្នាំ២០២៥ បានលើកឡើងថា សូមលោក លោកស្រី តំណាងពីអង្គទូត តំណាងពីវិស័យឯកជន ដៃគូអភិវឌ្ឍន៏ តំណាងអង្គការសមាគម ជាដៃគូរ និង ម្ចាស់ឧបត្ថម្ភកម្មវិធី ភ្ញៀវជាតិនិងភ្ញៀវអន្តរជាតិជាទីគោរព
សមាជិកសមាជិកាទាំងអស់ ដែលមានវត្តមាននៅទីនេះជាទីស្រឡាញ់រាប់អាន
ខ្ញុំសូមគោរពនិងស្វាគមន៍យ៉ាងកក់ក្តៅក្រៃលែងនូវវត្តមានរបស់គណៈធិបតីមកកាន់វេទិកា ទិវាសហគ្រិនស្ត្រីប្រចាំឆ្នាំ ២០២៥ និងការប្រគល់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងសេដ្ឋកិច្ចបៃតង ក្រោមប្រធានបទ៖
“ពីទស្សនៈវិស័យទៅជាបេសកកម្មសហគ្រិនស្រ្តីជំរុញឆ្ពោះ ទៅកាន់សេដ្ឋកិច្ចបៃតង”
លោកស្រីបន្តថា ៖ តាំងនាមអោយថ្នាក់ដឹកនាំរបស់សមាគមសហគ្រិនស្ត្រីកម្ពុជាក្នុងអណត្តិទី៥នាងខ្ញុំសូមជម្រាបជូនគណៈធិបតីនិងអង្គពិធី ទាំងមូលអោយបានជ្រាបថាសមាគមសហគ្រិនស្ត្រីកម្ពុជាត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១១ដោយទទួលបាននូវការគាំទ្រពីធនាគារ ពិភពលោកនិងក្រសួងកិច្ចការនារី។
មកដល់បច្ចុប្បន្នមាន៥សាខានិងមានចំនួនសមាជិកជាង១ពាន់នាក់និងបន្តការកើនឡើងជាលំដាប់និងអ្វីដែលកាន់ តែគួរអោយកត់សម្គាល់នោះ គឺមានចំនួនសមាជិកទទួលបានពានរង្វាន់ជាសហគ្រិនស្ត្រីឆ្នើមថ្នាក់ជាតិនិងថ្នាក់អាស៊ានកាន់តែច្រើនឡើងផងដែរ។
សមាគមសហគ្រិនស្ត្រីកម្ពុជាមានការជឿជាក់ថាការការកសាងនូវចំនួនសហគ្រិនស្ត្រីជោគជ័យនៅក្នុងវិស័យរបស់ពួកគាត់អោយ បានច្រើនគឺនិងជះឥទ្ធិពលជាវិជ្ជមានក្នុងការអភិវឌ្ឍដ៏សេដ្ឋកិច្ចកម្ពុជាហើយនេះគឺជាទស្សនវិសយ័របស់សមាគមដែលជាហេតុខ្លាំង អោយសមាគមមានៅតែបន្តបេសសកម្មជាសមាគមសហគ្រិនស្ត្រីសកម្មក្នុងការបើកកំពស់សហគ្រិនភព ភាពជាអ្នកដឹកនាំ តាមរយះការ ពង្រឹងសមត្ថភាព លើកទឹកចិត្ត និងគាំទ្រអោយមានភាពរីកចម្រើនដល់អាជីវកម្មដែលដឹកនាំនិងមានស្ត្រីជាម្ចាស់អាជីវកម្ម។ ក្រុមប្រឹក្សាភិបាលអាណត្តិទី៥បានឯកភាពសរម្រេចដាក់រចេញន្នន័ផែនការទិសដៅជាយុទ្ធសាស្ត្រឆ្នាំ២០២៥-២០២៧ដោយផ្តោតលើតំបន់ អាទិភាពចំនួនដែលផ្តោតសំខាន់លើគោលដៅអភិវឌ្ឍន៏ប្រកបដោយចីរភាព SUSTAINABLE DEVELOPMENT(SDG3/56917)ចូលរួម ចំណែកយ៉ាងខ្លាំងក្នុងការកសាងសមត្ថភាពសហគ្រិនភាពស្ត្រី ភាពជាអ្នកដឹកនាំ ការគ្រប់គ្រងនិងការអភិវឌ្ឍន៏អាជីវកម្ម ដើម្បីបង្កើនភាព ជុន ការពង្រឹងនិងពង្រីកអាជីវកម្មអោយមានភាពរឹងមាំនិងបន្តជំរុញភាពរីកចម្រើនឆ្ពោះទៅកាន់សេដ្ឋកិច្ចបៃតងប្រកបដោយចីរភាពតាម រយះការអនុវត្តន៏លើតម្រោងផែនការសកម្មភាពធំៗចំនួន៥ពី WE Share-WE Academy, WE Talk, WE financing , WE Market ដើម្បីធានាអោយការអនុវត្តន៏លើគម្រោងផែនការសកម្មភាពអាចដំណើរទៅបានប្រកបដោយប្រសិទ្ធភាពខ្ពស់និងចីរភាព
គណៈកម្មាធិការចំនួន១០ត្រូវបានបង្កើតឡើងដើម្បីជំរុញការអភិវឌ្ឍន៍ស្ថាប័ននិងអភិវឌ្ឍន៏អាជីវកម្ម។ គណៈកម្មាធិការចំនួន៥ដែលស្ថិតក្រោមការដឹកនាំរបស់កញ្ញា ស៊ុន ស៊ីហនិតនោវី អនុប្រធានទទួលបន្ទុកផ្នែកខាងក្រៅរួមមានៈ
1. គណៈកម្មាការស្វែងរកមតិគាំទ្រ និងបញ្ចុះបញ្ចូល (Advocacy & Lobbying Commission)
2. គណៈកម្មាការអភិវឌ្ឍធុរ: កិច្ច (Business Development Commission)
3.គណៈកម្មការផ្សព្វផ្សាយ និងទំនាក់ទំនងសាធារណៈ (Public Relations and Media Comission)
4. គណ:កម្មាធិការបណ្តាញធុរកិច្ច (Business Networking Committee)
5.គណ:កម្មាធិការឌីជីថល និងបច្ចេកវិទ្យា (Digital and Technology Committee)
គណៈកម្មាធិការចំនួន៥ទៀតដឹកនាំដោយលោកជំទាវ យូ បូរី ជាអនុប្រធានទទួលបន្ទុកផ្នែកខាងក្នុងរួមមានៈ
1.គណៈកម្មាធិការអភិវឌ្ឍអង្គភាព (Organizational Development Commission)
2. គណៈកម្មាធិការសមាជិកភាព (Membership Committee)
3. គណ:កម្មាធិការកសាងសមត្ថភាព (Capacity Building Committee)
4. គណ:កម្មាធិការនវានុវត្តន៍ទីផ្សារ (Market Innovation Committee)
5. គណ:កម្មាធិការស្វែងរកហិរញ្ញវត្ថុ (Access to Finance Equity Committee)
ក្រុមប្រឹក្សាភិបាលទទួលបន្ទុក គណៈកម្មាធិការនិងសមាជិកគណៈកម្មាធិការ រួមទាំងលេខាធិការដ្ឋានព្រមទាំងសមាជិក មួយចំណែកធំបានចូលរួមយ៉ាងសកម្មក្នុងការបំពេញបេសសកម្មដោយសក្រីចិត្តមិនខ្លាចនឿយហត់គឺដើម្បីបន្តនិរន្តភាពក្នុងការ ពង្រឹងភាពជាអ្នកដឹកនាំនិងជំនាញគ្រប់គ្រងអាជីវកម្មបន្តនូវការជំរុញអោយសហគ្រិនស្ត្រីមានភាពអង់អាចក្លាហានរបស់ក្រោម ពាក្យស្លោក បង្រួបបង្រួមដើម្បីភាពរីកចម្រើន LINITE FOR GROWTH
ជាប្រចាំឆ្នាំសាមាគមសហគ្រិនស្ត្រីកម្ពុជាតែងតែរៀបចំបង្កើតនូវ “ទិវាសហគ្រិនស្ត្រីកម្ពុជាប្រចាំឆ្នាំ ដើម្បីអបអរសាទរសហគ្រិនស្ត្រីទូទាំង ប្រទេស។ ឆ្នាំនេះមានលក្ខណះពិសេសជាងឆ្នាំមុនៗព្រោះយើងខ្ញុំបានដាក់បញ្ចូលគ្នានូវកម្មវិធីជាច្រើនក្នុងថ្ងៃតែ១មានជារួមការសម្ពោធដាក់អោយប្រើប្រាស់សៀវភៅ សទី៤ ដែលជាសមិទ្ធិផលថ្មីរបស់សមាគមកើតឡើងក្រោមការខិតខំប្រឹងប្រែងរបស់ គណៈកម្មការព័ផ្នែកស្វែងរកមតិគាំទ្រ និងបញ្ចុះបញ្ចូល។នៅក្នុងសៀវភៅសទី៤នេះបានបង្ហាញពីលទ្ធផលដែលបានមកពីការស្ទង់ មតិស្តីពីបញ្ហាប្រឈមពិតប្រាកដនិងចម្បងរួមទាំងមានបញ្ចូលនូវការផ្តល់ជាអនុសាសន៍ដំណោះស្រាយឆ្លើយតបទៅនិងបញ្ជា ប្រឈមសម្រាប់រយៈពេលខ្លីនិងរយៈពេលវែង រួមទាំងមានរាយការណ៍ពីផែនការកាលនយោបាយដែលត្រូវអនុវត្តន៍និងអនុញ្ញាតិ អោយស្ថាប័នដែលពាក់ព័ន្ធអាចចូលរួមគាំទ្រផងដែរ។
ការសម្ពោធដាក់អោយប្រើប្រាស់ ប័ណ្ណសម្គាល់សមាជិកភាពឌីជីថល “Virtual Business Card” ដែលបង្កើតឡើងពី ការខិតខំប្រឹងប្រែងរបស់គណៈកម្មការផ្នែកឌីជីថលនិងបច្ចេកវិទ្យាគឺដើម្បីបង្ហាញថាសមាគមសហក្រិនស្ត្រីកម្ពុជាយើងបានកំពុងជម្រុញនិងអភិវឌ្ឍន៍ចាប់យកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការបង្កើនប្រសិទ្ធភាពនិងប្រសិទ្ធផលក្នុងការដឹកនាំអាជីវកម្មឆ្ពោះ ទៅកាន់សេដ្ឋកិច្ចបៃតងស្របតាមគោលការណ៍និទ្ទេភាពនិងរថេរភាពសេដ្ឋកិច្ចដែលគិតគូរពីបម្រែបម្រួលអាកាសធាតុលើពិភពលោក វេទិកាពិភាក្សាក្រោមប្រធានបទ “វិធីសាស្ត្រជំរុញអាជីវកម្មឆ្ពោះទៅរសេដ្ឋកិច្ចបៃតង” ដែលមានការចូលរួមពីវាគ្មិនជំនាញនឹង មានបទពិសោធន៍ជាច្រើនរូបមកពីក្រសួងនិងដៃគូរអភិវឌ្ឍន៏ផងដែរ។
ការប្រគល់ពានរង្វាន់សហគ្រិនស្ត្រីឆ្នើមក្នុងសេដ្ឋកិច្ចបៃតងឆ្នាំ២០២៥ និងការតាំងបង្ហាញផលិតផលនិងសេវាកម្មរបស់សមាជិកដើម្បីចូលរួមចំណែកក្នុងការពង្រឹងទំនាក់ទំនងនិងបង្កើតឪកាស អាជីវកម្មដល់សមាជិកផងដែរ។
សហគមសហគ្រិនស្ត្រីកម្ពុជាបានទទួលនូវទំនុកពីក្នុងកិច្ចសហការរវាដៃគូputic private partnership ឆ្លៀតក្នុងឱកាសនេះផងដែរនាងខ្ញុំសូមរំលេចពីសកម្មភាពចំបងនឹងជះផលវិជ្ជមានដល់សមាជិកនិងសហគ្រិនស្ត្រីក្នុងការដឹកនាំ អាជីវកម្មនិងការរុករកទីផ្សារដែលសមាគមកំពុងតែដំណើរការយ៉ាងសកម្មក្នុងឆ្នាំ២០២៥នេះឆ្ពោះទៅឆ្នាំ២០២៧គឺកម្មវិធីបណ្តុះ បណ្តាលសហគ្រិសភាពសម្រាប់ស្ត្រី WE Academy ជាថ្នាលបណ្តុះបណ្តាលរយៈពេលវែង ដែលមានចំនួន១២មុខវិជ្ជា កំពុងបន្ត ជំនាន់ទី២ យើងមានចក្ខុវិស័យនឹងក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលសហគ្រិនភាពសម្រាប់ស្ត្រីឈានមុខគេក្នុងព្រះរាជាណាចក្រ កម្ពុជាដែលបានទទួលនូវការគាំទ្រពី KE និងក្រសួងកិច្ចការនារី។
គម្រោងថ្មីមួយទៀតដែលផ្តោតខ្លាំងគឺការបង្កើតអោយមានផ្សារសម្រាប់សហគ្រិនស្ត្រី WE Market Hub ដែលជាតំណរភ្ជាប់រវាង អ្នកផ្គត់ផ្គងនិងអ្នកទិញ សហគ្រិនស្ត្រីនិងអ្នកវិថីយោគក្នុងកម្រិតសហគ្រាសធុនតូចនិងមធ្យម និងជាផ្សារពង្រឹងគុណភាព ផលិតផលទីផ្សារបៃតង ជម្រុញនិងរុករកទីផ្សារសម្រាប់ផលិតផលស្ត្រីទៅដល់អតិថិជនទូទាំងប្រទេសនឹងឆ្ពោះទៅទីផ្សាអន្តរជាតិ នៅថ្ងៃអនាគត។
នាងខ្ញុំផ្ទាល់សូមផ្តល់នូវការកោតសរសើរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមប្រឹក្សាភិបាល ក្រុមប្រតិបត្តិ គណៈកម្មការ សមាជិកសមាគមសហគ្រិនស្ត្រីកម្ពុជា(ជាពិសេសសូមអរគុណដល់លោកស្រី យិន សំណាង ដែលជាសមាជិកក្រុមប្រឹក្សាភិបាល ទទួលបន្ទុកផ្ទាល់ និងក្រុមប្រឹក្សាភិបាលគ្រប់សាខាដែលបានចូលរួមរៀបចំកម្មវិធីថ្ងៃនេះដោយស្ម័គ្រចិត្តចូលរួមទាំងកាយទាំងចិត្ត ព្រមទាំងចំណាយថវិកាផ្ទាល់ខ្លួនទៀតផងដើម្បីអោយកម្មវិធីអាចដំណើរការដោយជោគជ័យព្រមទាំងមានអ្នកចូលរួមគាំទ្រយ៉ាង ច្រើនទាំងវិស័យឯកជននិងតំណាងរាជរដ្ឋាភិបាល។
នាងខ្ញុំក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី គ្រី ណាល់លីស រដ្ឋលេខាធិការក្រសួងកិច្ចការនារី ដែលបាន ផ្តល់កិត្តិយសមានវត្តមានជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីថ្ងៃនេះនឹងតែងតែផ្តល់កិត្តិយសចូលរួមគាំទ្រគ្រប់កម្មវិធី។
នាងខ្ញុំសូមអរគុណដល់លោក លោកស្រី ដែលជាទីប្រឹក្សាសមាគមCWEA តំណាងពីក្រសួងទាំងពីរ និង តំណាងមកពីវិស័យឯកជននិងរដ្ឋាភិបាល អង្គការដែលជាដៃគូរអភិវឌ្ឍន៏និងក្រុមហ៊ុនឯកជននានាសម្រាប់ការផ្តល់កិត្តិយសចូល រួមក្នុងថ្ងៃនេះពិតជាបានបង្ហាញពីឆន្ទះក្នុងការចូលរួមគាំទ្រជំរុញលើកទឹកចិត្តដល់សមាគមសហគ្រិនស្ត្រីនិងសមាជិកទាំងអស់អោ យកាន់តែមានកំលាំងចិត្តក្នុងការពុះពារពង្រឹងការដឹកនាំអាជីវកម្មរបស់ខ្លួនប្រកបដោយភាពអង់អាចក្លាហានឆ្ពោះទៅរកភាពរីក ចម្រើនប្រកបដោយចេរភាព និងសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភនិងដៃគូរសហកររបស់សមាគមទាំងអស់រួមមាន៖
ម្ចាស់ឧបត្ថម្ភប្រចាំឆ្នាំ Revlon Cambodia, Kino Cambodia, JKK, HL Group, TEDP, CEO Master Club, TSD,
ម្ចាស់ឧបត្ថម្ភកម្មវិធី ទិវាសហគ្រិនស្ត្រីកម្ពុជាឆ្នាំ២០២៥ ផ្តាច់មុខគឺទូរសព្ទ័ដៃម៉ាក្ស SAMSUNG,
ម្ចាស់ឧបត្ថម្ភកំរិតពេជ្រមាន YC Nature, Arjuna Resort & Spa, និងអរគុណដល់ Idea Factory ដែលជាភ្នាក់ងារៀបចំកម្មវិធី ក្នុងថ្ងៃនេះ។
ម្ចាស់ឧបត្ថម្ភកំរិតមាស EK Clinic, Aura Dental Clinic, LED Lighting,
នាងខ្ញុំសូមគោរពជូនពរ លោក លោកស្រី អ្នកនាងកញ្ញាដែលមានវត្តមានសូមអោយមានសុខភាពល្អ កំ លាំងមាំមួន ថាមពលខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។
សូមបញ្ជាក់ថា ៖ ទិវាសហគ្រិនស្ត្រីប្រចាំឆ្នាំ២០២៥ ឈ្មោះបេក្ខភាពចំនួន ១០នាក់ ឈ្មោះក្រុមហ៊ុនចំនួន ១០ និងប្រភេទពានរង្វាន់ចំនួន ១០ ក្នុងនោះ លោកស្រី ហង់ វុត្ថា អគ្គនាយិកា ស្នាដៃនារីខ្មែរសាឡន ត្រេឌីង ឯ.ក ទទួលបានពានរង្វាន់អ្នកបំលែងសំណល់ ទៅជាចំណូល ៕
ដោយ ៖ សិលា










