(ខេត្តកំពង់ធំ)÷ករណីនារីម្នាក់ជាបុគ្គលិកឥណទាន អង្គរគ្រួសារខ្មែរដែលបានបាត់ខ្លួន កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ពេលនេះត្រូវបានរកឃើញហើយដោយត្រូវ បានឃាតករសម្លាប់ ហើយកប់សាកសពនៅក្រោយផ្ទះ នៅភូមិឬស្សីល័រ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ។
ប្រភពបានឲ្យដឹងថា ជនរងគ្រោះត្រូវបានសម្លាប់ហើយ ប្រឡាក់អំបិល រួចយកទៅកប់រហូតហើមស្អុយ។ ករណីប្រទះឃើញ សពនារីឈ្មោះ ហ៊ីម ទីណា អាយុ ២២ ឆ្នាំ រស់នៅភូមិឬស្សីល័រ ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្ត កំពង់ធំ ជាបុគ្គលិកឥណទាន បានបាត់ខ្លួន ពេលទៅទារលុយគេ។
រសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានការភ្ញាក់ ផ្អើលពេលឃើញសពនារីអាយុ២២ឆ្នាំឈ្មោះ ហុីម ទីណា រស់ នៅភូមិឫស្សីល័រ ឃុំស្វាយភ្លើង ស្រុកតាំងគោក ត្រូវឃាតកសម្លាប់ដោយយកសពទៅកប់នៅក្រោយ ផ្ទះតែម្តង។ នារីរងគ្រោះ ធ្វើការនៅអង្គការអង្គរគ្រួសារខ្មែរ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ន សីហា អាយុ២០ឆ្នាំ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវតាមចាប់។
សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយគ្រួសារសពនារីរងគ្រោះ និងសូមឲ្យសមត្ថកិច្ចចាប់ឃាតករបានឆាប់ៗមកកាត់ទោសតាមច្បាប់៕










