លោក ហ៊ុយ វណ្ណៈ ៖ អ្វីៗកើតឡើង សុទ្ធតែមាន «ហេតុ និង ផល»

ចែករំលែក៖

ភ្នំពេញ ៖   អ្វីៗកើតឡើង សុទ្ធតែមាន «ហេតុ និង ផល» ។ នេះជាការលើកឡើងរបស់លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកកាសែតកម្ពុជា (សសសក) នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈវិចារវិទ្យា ។

លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់វិចារវិទ្យា៖ អ្វីៗកើតឡើង សុទ្ធតែមាន «ហេតុ និង ផល»

១- «ផល» មួយដែលបានកើតឡើង បើស្រាយមិនទាន់ នោះវានឹងមានចលនាវិវត្តន៍ជាបន្តទៀត ហើយអាចបង្កើតនូវ រឿង ហេតុ នានាថ្មីៗបន្ថែមទៀត។

២- បើខំប្រឹងដោះស្រាយអំពី «ផល» ដោយមិនបានពិនិត្យលើ «ហេតុ» ក៏មិនមែនជាដំណោះស្រាយស្ថាពរនោះដែរ ពីព្រោះបញ្ហាវាអាចកើតឡើងវិញជាបន្តបន្ទាប់ ដូចដើមឈើនៅសល់ឫស វាអាចលាស់ត្រួយថ្មីបាន។

៣- បើពិនិត្យលើ «ហេតុ» ក៏ត្រូវយល់ឱ្យច្បាស់ពី «សារជាតិ» របស់វា។ សារជាតិ ជាដើមចមរបស់ ហេតុ។

*** «គិតរៀងខ្លួន ធ្វើរៀងខ្លួន មិនមែនជាកម្លាំងទេ» ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print