ភ្នំពេញ ៖ អ្វីៗកើតឡើង សុទ្ធតែមាន «ហេតុ និង ផល» ។ នេះជាការលើកឡើងរបស់លោក ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងជា ប្រធានសហភាពសហព័ន្ធអ្នកកាសែតកម្ពុជា (សសសក) នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ តាមរយៈវិចារវិទ្យា ។
លោក ហ៊ុយ វណ្ណៈ បានបញ្ជាក់វិចារវិទ្យា៖ អ្វីៗកើតឡើង សុទ្ធតែមាន «ហេតុ និង ផល»
១- «ផល» មួយដែលបានកើតឡើង បើស្រាយមិនទាន់ នោះវានឹងមានចលនាវិវត្តន៍ជាបន្តទៀត ហើយអាចបង្កើតនូវ រឿង ហេតុ នានាថ្មីៗបន្ថែមទៀត។
២- បើខំប្រឹងដោះស្រាយអំពី «ផល» ដោយមិនបានពិនិត្យលើ «ហេតុ» ក៏មិនមែនជាដំណោះស្រាយស្ថាពរនោះដែរ ពីព្រោះបញ្ហាវាអាចកើតឡើងវិញជាបន្តបន្ទាប់ ដូចដើមឈើនៅសល់ឫស វាអាចលាស់ត្រួយថ្មីបាន។
៣- បើពិនិត្យលើ «ហេតុ» ក៏ត្រូវយល់ឱ្យច្បាស់ពី «សារជាតិ» របស់វា។ សារជាតិ ជាដើមចមរបស់ ហេតុ។
*** «គិតរៀងខ្លួន ធ្វើរៀងខ្លួន មិនមែនជាកម្លាំងទេ» ៕
ដោយ ៖ សិលា
...










