ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូលឿនមិនប្រយ័ត្នចាប់ហ្វ្រាំងដួលខ្លួនឯងបណ្តាលឲ្យរងរបួសបាក់ភ្លៅម្ខាង ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកយកទៅមន្ទីរពេទ្យកាលពីវេលាម៉ោង១១និង៥៧នាទីយប់ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវជាតិ៣ ភូមិកប់ភ្លុក សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនរងគ្រោះមានឈ្មោះ យ៉េន វុទ្ធី ភេទប្រុស អាយុ២៦ឆ្នាំ រងរបួស បាក់ភ្លៅខាងស្ដាំ និងរបួសក្រោមច្រមុះ មានអាសយដ្ឋាននៅ ភូមិអង្គស្វាយ ឃុំមានជ័យ ស្រុកឈូក ខេត្តកំពត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៣ ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុមិនប្រយ័ត្នក៏ចាប់ហ្វ្រាំងទាំងបង្ខំធ្វេីឲ្យដួលម៉ូតូអូសរងរបួសបាក់ភ្លៅខាងស្តាំ។
ក្រោយកេីតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យតេជោសន្តិភាព ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលជាបណ្តោះអាសន្នរងចាំបងប្អូនមកទទួល៕
ដោយ៖សុខាសែនជ័យ










