ភ្នំពេញ ៖ ជនសង្ស័យជាក្រុមក្មេងទំនើងបង្កហិង្សា និងកាប់ប្លន់ចំនួន២០នាក់ រួមនឹងវត្ថុតាងកាំបិតប៉័ងតោ ដាវ និងដុំថ្មជាច្រើន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានការនគរបាលរាជធានីភ្នំពេញ បង្ហាញមុខជាសាធារណៈកាលម៉ោង៨ព្រឹកថ្ងៃទី១៧ ខែ វិច្ឆិកា ឆ្នាំ២០២៥ បន្ទាប់ពីស្រាវជ្រាវឃាត់ខ្លួនជាបន្ត បន្ទាប់នៅក្នុងរយៈពេល៤ថ្ងៃ ។
លោកវរសេនីយ៍ឯកម៉ម សាវន នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃ ស្នងការនគរបាលរាជធានីភ្នំពេញឲ្យដឹងថា អនុវត្តតាមអនុសាសន៍ដឹកនាំនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអនុវត្តតាមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នង ការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ការរង ទទួលផែនការងារព្រហ្មទណ្ឌកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល សហការជាមួយនៅតាមបណ្ដាខណ្ឌនានាស្រាវ ជ្រាវ ហើយឈានទើបបង្ក្រាបបានក្រុមក្មេងទំនើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយស្រាវជ្រាវ ឃាត់បានជនសង្ស័យសរុប២០នាក់ (ស្រី១នាក់) ។
លោកវរសេនីយ៍ឯកម៉ម សាវន បានឲ្យដឹងទៀតថា ជនសង្ស័យរូបនោះបានប្រព្រឹត្តបទល្មើស ៣ករណីផ្សេងគ្នា ដូចខាងក្រោម៖ ករណីទី១-បង្កហិង្សាដោយចេតនាប្រព្រឹត្តនៅចំណុចបន្ទប់ទឹកមាត់ទន្លេ ក្នុងកោះពេជ្រ ផ្លូវផ្សាររាត្រី ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ កាលពី ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទី(ក្រុមក្មេងទំនើងឈ្មោះបឹងត្របែក (BTB) ។
ករណីទី២-ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងកាន់កាប់ឬដឹកជញ្ជូនអាវុធដោយ គ្មានការអនុញ្ញាតនឹងប្រើដុំថ្ម កាំបិតប៉័ងតោ ព្រួតគ្នាវាយ ដេញគប់ និងកាប់លើជនរងគ្រោះ ប្រព្រឹត្តនៅចំណុចមុខផ្សារK-MALL មហាវិថីចោមចៅ (វេងស្រេង) ភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅ១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង០១ និង៣០នាទី ។
ក្រុមក្មេងទំនើងដែលប្រព្រឹត្តបទល្មើស ២ករណីខាងលើនេះត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្ក្រាបបានចំនួន១៦នាក់ ១-ឈ្មោះ ជា អូ ភេទប្រុស អាយុ២១ឆ្នាំ,២-ឈ្មោះ អឹម ចាន់វិបុល ភេទប្រុស អាយុ១៩ឆ្នាំ,៣-ឈ្មោះ ហត រ៉ូសា ភេទ ប្រុស អាយុ១៨ឆ្នាំ,៤-ឈ្មោះ ខេង សុភ័ស្ស ភេទ ប្រុស អាយុ១៩ឆ្នាំ,៥-ឈ្មោះ ផល សំនិត ភេទ ប្រុស អាយុ១៨ឆ្នាំ,៦-ឈ្មោះ លាក់ ស៊ីមី ភេទប្រុស កើតឆ្នាំ២០០៧,៧-ឈ្មោះ យ៉ន សុខជា ភេទ ប្រុស អាយុ១៩ឆ្នាំ,៨-ឈ្មោះ យ៉េប រ៉ូហ្សាណូ ភេទ ប្រុស អាយុ១៨ឆ្នាំ,៩-ឈ្មោះ ប្រាក់ មុន្នីពេជ្យ ភេទ ស្រី កើតឆ្នាំ២០០៧ ,១០-ឈ្មោះ កន មេត្តា ភេទ ប្រុស កើតឆ្នាំ២០០៧,១១-ឈ្មោះ ហង្ស រតនះ ភេទ ប្រុស អាយុ១៨ឆ្នាំ,១២-ឈ្មោះ អាត រស្មី ភេទ ប្រុស អាយុ១៨ឆ្នាំ,១៣-ឈ្មោះ ពៅ ពិសី ភេទ ប្រុស អាយុ១៨ឆ្នាំ,១៤-ឈ្មោះ យុទ្ធ វិច្ឆិកា ភេទ ប្រុស អាយុ១៨ឆ្នាំ,១៥-ឈ្មោះ លី គីមឡេង ភេទ ប្រុស អាយុ១៨ឆ្នាំ,១៦-ឈ្មោះ អី កុម ភកក្ត្រា ភេទ ប្រុស កើតឆ្នាំ២០០៦ព្រមទាំងដុះហូតវត្ថុតាងរួមមានៈ កាំបិត ប៉័ងតោ ចំនួន១ដើម ,ដុំថ្ម ចំនួន០៣ដុំ។
ដោយឡែក ករណីទី៣-អំពើលួចមានស្ថានទម្ងន់ទោសដោយប្រព្រឹត្តអំពើហឹង្សា (កាប់ប្លន់ម៉ូតូ) នៅចំណុច បេតុង សង្កាត់ បឹងទំពន់ទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល ៣និង៤៣នាទីយប់ទៀបភ្លឺ ថ្ងៃទី១៥ខែវិច្ឆិកា ឆ្នាំ២០២៥ ហើយត្រូវបានសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ក្នុងនោះ អ្នកទទួលផលចោរកម្ម២នាក់។
ជនសង្ស័យ១-ឈ្មោះ នួន ធាន ភេទប្រុស អាយុ២៧ឆ្នាំ,២-ឈ្មោះ វិន ចាន់ខា ភេទប្រុស អាយុ២៦ឆ្នាំ,៣-ឈ្មោះ មិន ចាន់ឬទ្ធី ភេទប្រុស អាយុ៣៩ឆ្នាំ,៤-ឈ្មោះ មាច ថាវរុន ភេទ ប្រុស អាយុ៣៤ឆ្នាំ។
ជនសង្ស័យទាំង២០នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមតាមនីតិវីធី៕










