ភ្នំពេញ ៖ ផ្ទះឈើប្រក់ស័ង្កសី ជាច្រើនខ្នង ជាប់មាត់ទន្លេ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ រួមទាំងបង្កអោយមនុស្ស ម្នាក់ របួសស្រាល ។
អគ្គិភ័យនេះដែរកើតឡើងកាលពីវេលាម៉ោង ០៧ នឹង ៤០នាទីយប់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវលេខ ៣៦៩ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ប្រភពព័ត៍មានពីពលរដ្ឋរស់នៅផ្នែកខាងក្រោយបានឲ្យដឹងថា មុនកើតហេតុ គេបានធុំក្លិនឈ្ងៀមផ្សែង ភ្លាមៗក៏នាំគ្នា ស្ទុះរត់ចេញមកមើល បានប្រទះឃើញផ្សែងខ្មៅលាយលំអណ្តាតភ្លើងឆេះផ្ទះបាត់ទៅហើយ ។ ខណៈនោះប្រជាពលរដ្ឋបាននាំគ្នា ជួយយកទឹកពន្លត់ដែរ ប៉ុន្តែមិនអាចគ្រប់គ្រងបានក៏រាយការណ៍ជូនសមត្ថកិច្ច ដើម្បីអន្តរាគមន៍។
អគ្គិភ័យខាងលើនេះដែរបានឆាបឆេះផ្ទះឈើប្រក់ស័ង្កសីអស់ទាំងស្រុង ជាច្រើនខ្នង រួមទាំងបង្កអោយមនុស្ស ១នាក់ របួសស្រាល នឹងបានប្រើប្រាស់រថយន្ត ការិយាល័យបង្ការពន្លត់អគ្គិភ័យ គ្រប់គោលដៅទាំងអស់ នឹងរថយន្តជំនួយទីក្រុងនរា , រថយន្តទីក្រុង កោះពេជ្រ , រថយន្ត បុរី ប៉េងហួត បាញ់អោយរលត់ជាស្ថាពរ ។ ចំពោះមូលហេតុពលរដ្ឋបានដាក់ការសង្ស័យថា ឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះដេរខោអាវ ៕
ដោយ៖សុខាសែនជ័យ










