មហោស្រពសិល្បៈបុណ្យភូមិ ឆ្នាំនេះ គឺរត់ជុំវិញប្រាសាទកោះកេរ ដើម្បីសន្តិភាព និងសិទ្ធិកុមារ

ចែករំលែក៖

ភ្នំពេញ៖ ក្នុងឆ្នាំ២០២៥ ជាឆ្នាំទី៣ នៃ មហោស្រពសិល្បៈបុណ្យភូមិមានជើង នឹងធ្វើដំណើរទៅកាន់ខេត្តព្រះវិហារ ដែលជាតំបន់ប្រាសាទ និង តំបន់ជិតជាយដែនចាប់ពីថ្ងៃទី ២១-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ នៅតាមតំបន់មួយចំនួនក្នុងខេត្តព្រះវិហារ រួមមាន បរិវេណប្រាសាទកោះកេរ និង នៅឯសាលាឋមសិក្សាជាស៊ីមត្បែងមានជ័យជាដើម។

មហោស្រពសិល្បៈបុណ្យភូមិមានជើង បានរៀបចំឡើងទៅតាមទីតាំងផ្សេងៗក៏ពិតមែន ប៉ុន្តែមហោស្រពសិល្បៈមួយនេះ តែងផ្សារភ្ជាប់ទៅកាន់ប្រជាជននៅតាមតំបន់ តាមរយៈការបង្ហាញពីការរស់នៅ អរិយធម៌ និង វប្បធម៌នានា។

មហោស្រពសិល្បៈបុណ្យភូមិមានជើង ដែលនឹងរៀបចំនៅខេត្តព្រះវិហារ នេះដែរ បានដាក់បញ្ជូលកម្មវិធីថ្មីមួយ ដែលពុំដែលធ្លាប់មានពីមុនមកនោះ គឺការរត់ចម្ងាយខ្លី នៅជុំវិញប្រាសាទកោះកេរ រួមគ្នាដើម្បីសន្តិភាព និងសិទ្ធិកុមារ ក្នុងទិវាកុមារពិភពលោកឆ្នាំ ២០២៥ ដែល មហោស្រព សិល្បៈបុណ្យភូមិមានជើង បានរៀបចំសហការជាមួយនឹង UNICEF Cambodia។

...

កម្មវិធីនេះមិនមែនគ្រាន់តែជាការហាត់ប្រាណនោះទេ តែវាគឺជាការប្តេជ្ញាយ៉ាងសកម្មដើម្បីលើកស្ទួយសិទ្ធិរបស់កុមារគ្រប់រូប៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print