ភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ប៊ុន ហុន រដ្ឋលេខាធិកា រ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ បានអញ្ជេីញបន្តដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា លេីសេចក្តីព្រាង ស្តីពី ការបង្រ្កាប ល្បែងស៊ីសខុសច្បាប់ ។ កិច្ចប្រជុំ នេះដែរ មានការអញ្ជេីញចូលរួមពី លោក អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម អនុប្រធាន តំណាង អគ្គនាយកដ្ឋានភស្ភុភារ និងហរិញ្ញវត្ថុ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ប្រធាន អនុប្រធាន នាយកដ្ឋាន នាយ នាយរងការិយាល័យ និង លោកវរសេនីយ៍ត្រី វរសេនីយ៍ទោ វរសេនីយ៍ឯក ព្រមទាំងមន្ត្រីបច្ចេកទេសពាក់ព័ន្ធជាច្រេីនរូបទៀតផងដែរ។
នាឱកាសនោះដែរ លោក រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានមតិស្វាគមន៍ ដល់ក្រុមការងារដែលបានចូលរួមកិច្ចប្រជុំពិភាក្សានាពេលនេះ។ លោក បានស្នើអង្គប្រជុំពិនិត្យ ផ្តល់យោបល់ និងធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែល្អប្រសើរ ស្របតាមការវិវត្តនៃស្ថានភាពសង្គមនាពេលបច្ចុប្បន្ន ធ្វើយ៉ាងណាអាចបម្រើដល់ការ អនុវត្តរបស់មន្រ្តីមានសមត្ថកិច្ចប្រកបដោយប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានប្រជុំជាច្រើនលើកច្រើនសាដោយទទួលបានធាតុចូលយ៉ាងផុសផុល ហើយនៅសល់តែប៉ុន្មានមាត្រាទៀតប៉ុណ្ណោះ សេចក្តីព្រាងច្បាប់នេះនឹងត្រូវបានបញ្ចប់ត្រឹមកម្រិតក្រុមការងារបច្ចេកទេសនៃក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ដែរថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសងនេះ មានគោលបំណង កំណត់អំពីបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទដែល ត្រូវបង្ក្រាប និងទប់ស្កាត់ ដើម្បីបង្ការគ្រោះថ្នាក់ដល់សង្គម និងធានាការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងសុខដុមនីយកម្មក្នុងសង្គមជាតិ៕
ដោយ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ










