មន្ត្រីជំនាញរកឃើញគ្រឿងសម្អាងហួសកាលបរិច្ឆេទប្រើប្រាស់ជាង ៣៦ គីឡូក្រាមលក់ក្នុងហាង ២៥០០រៀល

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីជំនាញចុះពិនិត្យរកឃើញគ្រឿងសម្អាងហួសកាលបរិច្ឆេទប្រើប្រាស់ជាង ៣៦ គីឡូក្រាមដាក់តាំងលក់ក្នុងហាង ២៥០០រៀលក្នុងខេត្តបាត់ដំបង។

មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង ខេត្តបាត់ដំបងបានបញ្ជាក់ឲ្យដឹងថា ការចុះត្រួតពិនិត្យគុណភាពសុវត្ថិភាពម្ហូបអាហារ និងទំនិញខាងលើធ្វើឡើងកាលពីម្សិលមិញ ត្រង់ចំណុចហាង ២៥០០រៀល ឋិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។

ការងារចុះពិនិត្យជាបន្តបន្ទាប់នេះដើម្បីធានាការពារសិទ្ធិ និងសុខមាលភាពជូនអ្នកប្រើប្រាស់ ទប់ស្កាត់ទំនិញមិនសមស្រប ជាពិសេសផលិតផលម្ហូបអាហារដែលមិនអនុលោមតាមលក្ខខណ្ឌតម្រូវបច្ចេកទេសធ្វើអោយប៉ះពាល់សុខភាពអ្នកប្រើប្រាស់ជាយថាហេតុ។

...

មន្ត្រីដដែលបន្តថា ការអនុវត្តសកម្មភាពត្រួតពិនិត្យនេះដែរមន្រ្តីជំនាញបានរកឃើញទំនិញដែលខូចគុណភាព ទំនិញជាគ្រឿងសម្អាង ហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៥ មុខ ទម្ងន់សរុប ៣៦.០៦ គីឡូក្រាម ដែលជំនាញបានធ្វើកំណត់ហេតុដកហូត និងបានពន្យល់ណែនាំឲ្យវញ្ឍប់៕ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print