អ្នកនាំពាក្យក្រសួង​សាធារណការ​៖​ ប្រេងទាំងនេះមានប្រភពនាំចូលពីណា..??

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ផន​ រឹម​ អនុរដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅរសៀល​ថ្ងៃ​ទី​១៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២៥នេះ​ បានឱ្យដឹងថា​ ដូចសាធារណជន និងបងប្អូនសារព័ត៌មាន បានជ្រាបកាលពីម្សិលម៉ិញជុំវិញករណីស្រុកផ្លូវរថភ្លើង បណ្តាលឱ្យទូររថភ្លើងចំនួន៣ទូរ បានក្រឡាប់ធ្លាយប្រេងចេញមកក្រៅ នៅចំណុច PK191+600 ខ្សែដែកទិសខាងជើង ស្ថិតនៅភូមិច្រេះ ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។

លោកអ្នកនាំពាក្យរូបនេះ​ បានបញ្ជាក់ថា​ អ្វីដែលយើងបានកត់សម្គាល់នោះ មានសាធារណជន និងបងប្អូនសារព័ត៌មានខ្លះបានចុះផ្សាយ ធ្វើអត្ថាធិប្បាយចោទសួរថា ប្រេងដែលដឹកនោះមានប្រភពពីណា? នាំចូលតាមណា?របស់ក្រុមហ៊ុនអ្វី?

លោក​ ផន​ រឹម​ បានគូសបញ្ជាក់ថា​ មុនឈានដល់ការចេញសេចក្តីបំភ្លឺព័ត៌មានផ្លូវរបស់ក្រុមហ៊ុនប្រេង ខ្ញុំបាទក្នុងនាមអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបឋមថា ខ្សែរថភ្លើងលេខ៦៥៣៥ បានដឹកប្រេងចំនួន២៥ទូរ របស់ក្រុមហ៊ុនសូគីម៉ិច (ប្រភពនាំចូលពីប្រទេសឹង្ហបុរី តាមកំពង់ផែស្វ័យ័តក្រុងព្រះសីហនុ) ដោយចេញដំណើរពីស្ថានីយភ្នំពេញ ឆ្ពោះទៅស្ថានីយ៍បឹងព្រីង ខេត្តបាត់ដំបង ដើម្បីចែកចាយនៅខេត្តភាគពាយ័ព្យប្រទេសកម្ពុជា មិនមែនជាប្រេងនាំចូលពីប្រទេសថៃ ដូចការប៉ាន់ស្មាន និងការអត្ថាធិប្បាយដោយគ្មានប្រភពព័ត៌មាន និងការផ្ទៀងផ្ទាត់ត្រឹមត្រូវនោះឡើយ។

...

ដូច្នេះ​សូមសាធារណជន និងបងប្អូនសារព័ត៌មាន រង់ចាំសេចក្តីបំភ្លឺព័ត៌មានផ្លូវការរបស់ក្រុមហ៊ុនប្រេង នាពេលខាងមុខ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print