ខេត្តកណ្ដាល÷ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល មានកិត្តិយសសូមឆ្លើយតបបំភ្លឺជូនសាធារណជនទៅនឹងបណ្តាញសារព័ត៌មានផ្សព្វផ្សាយជាបន្តបន្ទាប់ពាក់ព័ន្ធលោកឧត្តមសេនីយ៍ត្រី សុខ ស៊ីថា បានប្រើអំពើហិង្សាយដោយចេតនា នៅសង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ។
អនុវត្តតាមការដឹកនាំបញ្ជានាយឧត្តមសេនីយ៍ អគ្គ ស្នងការនគរបាលជាតិ និងលោកគួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឱ្យលោកអធិការនគរបាលក្រុងអរិយក្សត្រ ស្រាវជ្រាវបំភ្លឺពាក់ព័ន្ធករណីខាងលើ ជាលទ្ធផល៖
-ករណី៖ ហិង្សាដោយចេតនា
-កើតហេតុ៖ នៅថ្ងៃទី១៧.១១.២០២៥ វេលាម៉ោង០៩:០០នាទី
-ចំណុច៖ ភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
**ជនរងគ្រោះ ចំនួន០២នាក់
១.ឈ្មោះ ជឹម ធឿន ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកតាកូវ សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
(រងរបួសហូរឈាមក្រោមសាច់ដុំដៃខាងឆ្វេង)
២.ឈ្មោះ ជឹម ស៊ីថា ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិលើ សង្កាត់ស្វាយជ្រំ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។
**ជនសង្ស័យ ចំនួន ០៥នាក់ (ឃាត់ខ្លួនបាន ០៤នាក់)
១.ឈ្មោះ សុខ ស៊ីថា ភេទប្រុស អាយុ៤៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិបឹងក្រចាប់ជើង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ដកណ្ដាល (ជនដៃដល់) ។ (គេចខ្លួន)
២.ឈ្មោះ សយ សារឿន ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិតាជោ សង្កាត់សារិកាកែវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ឃាត់ខ្លួន
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
៣.ឈ្មោះ ញ៉េប ស្រួន ហៅក្រៅ ទ្រូ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ឃាត់ខ្លួន
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
៤.ឈ្មោះ យឹម សំនៀង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ឃាត់ខ្លួន
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
៥.ឈ្មោះ វណ្ណី ដារ៉ា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅបច្ចុប្បន្នភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្ដកណ្ដាល។ ឃាត់ខ្លួន
-តេស្តទឹកនោមរកសារធាតុញៀនលទ្ធផលអវិជ្ជមាន (-)
**វត្ថុតាងចាប់យក
១.ទូរសព្ទដៃ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ (របស់ឈ្មោះ ញ៉េប ស្រួន)
២.ទូរសព្ទដៃ០១គ្រឿង ម៉ាក TECHNO ពណ៌ទឹកប៊ិក (របស់ឈ្មោះ យឹម សំនាង)
៣.ទូរសព្ទដៃ០១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ (របស់ឈ្មោះ សយ សារឿន) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង បាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តនីតិវីធី។
ចំណែកជនសង្ស័យឈ្មោះ សុខ ស៊ីថា ដែលគេចខ្លួន សមត្ថកិច្ចជំនាញពាក់ព័ន្ធ កំពុងស្វែងរកទៅតាមនីតិវិធីជំនាញ៕










