ភ្នំពេញ៖ កាលពីរសៀលម្សិលមិញនេះ ចៅក្រម ស៊េី បសួរ សាលា ដំបូង រាជធានី ភ្នំពេញ បាន សម្រេច ឃុំ ខ្លួន បុរស ម្នាក់ ជា ជា ងជួស ជុល រថយន្ត ដាក់ ពន្ធនាគារ ជា បណ្ដោះ អាសន្ន ពី បទ ហិង្សា ដោយ ចេតនា វាយទាត់ធាក់ទៅលើនារីម៉ាស្សាកោសជប់ បន្ទាប់ពីទៅរកសេវាផ្លូវភេទ។
ជន ត្រូវ ចោទ ឈ្មោះ មាឃ ម៉ា រ៉ាឌី ភេទ ប្រុស អាយុ ៤៣ឆ្នាំ មាន ទីលំនៅ ស្ថិត នៅ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ជនរងគ្រោះមានឈ្មោះ ស.ល.ភ ភេទ ស្រី អាយុ ២៣ឆ្នាំ ជានារីម៉ាស្សានិងកោសជប់។
ករណីហិង្សានេះកេីតឡើងកាលពី ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៥ នៅវេលាម៉ោង១យប់នៅចំណុចហាង១៩៩ម៉ាស្សាកោសជប់ស្ថិតនៅបុរីពិភពថ្មីឈូកវ៉ា២ ភូមិតិក្ខប្បញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធ៍សែនជ័យ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០២៥ បន្ទាប់ពីចូលខ្លួនទៅដោះស្រាយសម្របសម្រួលសងជំងឺចិត្តនារីរងគ្រោះ តុលាការសម្រេចឃុំ ខ្លួន បុរសវាយទាត់ធាក់នារីម៉ាស្សាដាក់ ពន្ធនាគារ បណ្ដោះ អាសន្ន ពី បទ ហិង្សា ៕
ដោយ៖ ជ្រោយពេជ្រ










