នគរបាលខេត្តមណ្ឌលគិរីបង្ក្រាបករណីជួញដូរ រក្សាទុកនិងប្រើប្រាស់ដោយ​ខុសច្បាប់សារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបាន៤នាក់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ យោងតាផេកផ្លូវការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥នេះបានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញបញ្ជា​យ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង៥០នាទី កម្លាំងជំនាញបានទទួលព័ត៌មានករណីជួញដូរ និង​ប្រើប្រាស់គ្រឿងញៀន ភ្លាមនោះកម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន សហការជាមួយកម្លាំងការិ​យាល័យអន្តរាគមន៍ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្បែរអូររាំងក្រោម ស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីវឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌល​គិរី។

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជន សង្ស័យបានចំនួន ៤នាក់ ភេទប្រុស ដែលមានឈ្មោះដូចខាងក្រោម ៖

ទី១/ឈ្មោះ ជីម ចិត្រ ភេទប្រុស អាយុ ២៥ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិពូគង់ ឃុំ ស្រែព្រះ ស្រុក កែវសីមា ខេត្តមណ្ឌលគីរី។

ទី២/ឈ្មោះ យ៉េង ខេង ភេទប្រុស អាយុ ៣២ ឆ្នាំ ជន ជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់​នៅភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ទី៣/ឈ្មោះ ហ៊ន អូន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចក់ចា ឃុំ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។

ទី៤/ឈ្មោះ ម៉ាន នី ភេទប្រុស អាយុ ២៥ឆ្នាំ ជន​ជាតិភ្នង សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចបានធ្វើតេស្តទឹកម៉ូត្ររកសារធា​តុញៀន លើជនសង្ស័យទាំង ៤នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន(+) ប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន។

កម្លាំងជំនាញបានឆែកឆេរ និងចាប់យកមធ្យោបាយ សម្ភារៈ និងវត្ថុតាងរួមមាន ៖ ១.ក្រាមពណ៌សថ្លា គ្រឿង ញៀនប្រភេទ​មេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ៤កញ្ចប់តូចទម្ងន់ ១.១៩ក្រាម (ថ្លឹងទាំងសំបកថង់) ២.ទូរស័ព្ទ ចំនួន ២គ្រឿង ( ម៉ាកTecno ចំនួន១ គ្រឿង ,ម៉ាក nokia ចំនួន ១គ្រឿង),៣. ម៉ូតូ ចំនួន១គ្រឿង ( ម៉ាក Wave ពណ៌ ខ្មៅ អត់ក្បាំងអត់អាវ គ្មានស្លាកលេខ ។ ៤. គ្រាប់អាវុធ AK 47 ចំនួន១គ្រាប់។ ៥. កាបូបខ្មៅសម្រាប់ដាក់ថ្នាំញៀនចំនួន១។ ៦. ឧបករណ៍កែ ច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន ។ ៧. ថងសម្រាប់វេចខ្ជប់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យ ចំនួន៤ នាក់ខាងលើនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់​ការតាមនីតិវិធី៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print