ខេត្តមណ្ឌលគិរី ៖ យោងតាផេកផ្លូវការនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីនៅរសៀលថ្ងៃទី២២ ខែវិច្ឆិកាឆ្នាំ២០២៥នេះបានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី២១ ខែ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១៤ និង៥០នាទី កម្លាំងជំនាញបានទទួលព័ត៌មានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ភ្លាមនោះកម្លាំងការិយាល័យប្រឆាំងគ្រឿង ញៀន សហការជាមួយកម្លាំងការិយាល័យអន្តរាគមន៍ និងកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា បានចុះបង្ក្រាបករណី ជួញដូរ រក្សាទុក និងប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្បែរអូររាំងក្រោម ស្ថិតនៅភូមិពូគង់ ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដោយមានការសម្របសម្រួលនីតិវិធីពី លោក ស៊ាវ ងីវឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានឃាត់ខ្លួនជន សង្ស័យបានចំនួន ៤នាក់ ភេទប្រុស ដែលមានឈ្មោះដូចខាងក្រោម ៖
ទី១/ឈ្មោះ ជីម ចិត្រ ភេទប្រុស អាយុ ២៥ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរមុខរបរមិនពិតប្រាកដ រស់នៅភូមិពូគង់ ឃុំ ស្រែព្រះ ស្រុក កែវសីមា ខេត្តមណ្ឌលគីរី។
ទី២/ឈ្មោះ យ៉េង ខេង ភេទប្រុស អាយុ ៣២ ឆ្នាំ ជន ជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ រស់នៅភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
ទី៣/ឈ្មោះ ហ៊ន អូន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចក់ចា ឃុំ ស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគីរី។
ទី៤/ឈ្មោះ ម៉ាន នី ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិភ្នង សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិចក់ចា ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សមត្ថកិច្ចបានធ្វើតេស្តទឹកម៉ូត្ររកសារធាតុញៀន លើជនសង្ស័យទាំង ៤នាក់ខាងលើ ជាលទ្ធផល វិជ្ជមាន(+) ប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន។
កម្លាំងជំនាញបានឆែកឆេរ និងចាប់យកមធ្យោបាយ សម្ភារៈ និងវត្ថុតាងរួមមាន ៖ ១.ក្រាមពណ៌សថ្លា គ្រឿង ញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក) ចំនួន ៤កញ្ចប់តូចទម្ងន់ ១.១៩ក្រាម (ថ្លឹងទាំងសំបកថង់) ២.ទូរស័ព្ទ ចំនួន ២គ្រឿង ( ម៉ាកTecno ចំនួន១ គ្រឿង ,ម៉ាក nokia ចំនួន ១គ្រឿង),៣. ម៉ូតូ ចំនួន១គ្រឿង ( ម៉ាក Wave ពណ៌ ខ្មៅ អត់ក្បាំងអត់អាវ គ្មានស្លាកលេខ ។ ៤. គ្រាប់អាវុធ AK 47 ចំនួន១គ្រាប់។ ៥. កាបូបខ្មៅសម្រាប់ដាក់ថ្នាំញៀនចំនួន១។ ៦. ឧបករណ៍កែ ច្នៃសម្រាប់ជក់ថ្នាំញៀនមួយចំនួន ។ ៧. ថងសម្រាប់វេចខ្ជប់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យ ចំនួន៤ នាក់ខាងលើនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕










