Update៖​ ខ្លោចផ្សាណាស់! ជនញៀនថ្នាំម្នាក់នៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម អារកសម្លាប់​ និងផ្ទះដុតសម្លាប់សាច់ញាតិ៨នាក់ និងសម្លាប់អ្នកមករាំងផ្លូវម្នាក់ទៀត, ជនដៃដល់ត្រូវនគរបាលឃាត់ខ្លួនហើយ

ចែករំលែក៖

ខេត្ត​កំពង់ចាម៖ ដោយសារ​តែឥទ្ធិពលនៃគ្រឿងញៀន! បានធ្វេី​ឱ្យ​បុរស​ញៀនថ្នាំម្នាក់​ លែងស្គាល់បងប្អូន​សាច់ញាតិ​ ដល់ថ្នាក់​ធ្វើ​សកម្មភាព​អារកសម្លាប់​ និងដុតផ្ទះ បណ្ដាលឱ្យស្លាប់មនុស្សចំនួន០៩នាក់ យ៉ាងអាណោចអាធម៍​ខ្លាំង​ណាស់​ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ​ នៅចំណុចភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

យោងតាម​ប្រភពព័ត៌មាន​ពី​សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ បានឱ្យដឹងថា​ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ សមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋមានករណីឃាតកម្ម (អារកសម្លាប់និងដុតផ្ទះ) បណ្ដាលឲ្យស្លាប់មនុស្សចំនួន០៩នាក់ នៅចំណុចភូមិពោន ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ជនដៃដល់​ ឈ្មោះ​ សុបិន្ដ​ មិនា​ ភេទប្រុស​ អាយុ​២១ឆ្នាំ​ ស្នាក់នៅ​ទីតាំង​កេីត​ហេតុ​ខាងលេីនេះ​ ត្រូវ​បានសមត្ថកិច្ចជំនាញ​ចុះស្រាវជ្រាវបង្ក្រាប​ និងឃាត់ខ្លួន​។

ចំណែក​ជនរងគ្រោះឈ្មោះដូចខាងក្រោម៖​ ១.ឈ្មោះ ស៊ុន ស្រឿង ភេទស្រី អាយុ៦៧ឆ្នាំ​ ,២.ឈ្មោះ ណាត នាត ភេទស្រី អាយុ២១ឆ្នាំ​ ,៣.ឈ្មោះ តាំង លី ភេទស្រី អាយុ២០ឆ្នាំ​ ,៤.ឈ្មោះ វិសាល ភេទស្រី អាយុ១៤ឆ្នាំ​,៥.ឈ្មោះ តា ភេទប្រុស អាយុ១៣ឆ្នាំ​ ,៦.ឈ្មោះ តាន ភេទស្រី អាយុ១១ឆ្នាំ​ ,៧.ឈ្មោះ ដាក់ ភេទប្រុស អាយុ៧ឆ្នាំ​ ,​ ៨.ឈ្មោះ ភ័ក្រ្ត ភេទប្រុស អាយុ៧ឆ្នាំ​ ,​ ៩.ឈ្មោះ សម្ផស្ស ភេទស្រី អាយុ៥ឆ្នាំ ។

...

យោង​តាមប្រភពព័ត៍មានពី​ពីកន្លែងកេីតហេតុ​ បានឱ្យដឹងថា​ បានដុតសម្លាប់សាច់ញាតិចំនួន ៨នាក់ និងសម្លាប់អ្នកមករាំងផ្លូវម្នាក់ទៀត​ យ៉ាងអាណោចអាធម៍​ខ្លាំង​ណាស់។
ហេតុការណ៍​សមត្ថកិច្ច​ជំនាញ​ខេត្ត​ បានបញ្ជាក់ថា​ មូលហេតុដោយសាររឿងគំនុំ ។ ចំពោះ​ករណីនេះ សមត្ថកិច្ចជំនាញ​ បើកការអង្កេតស្រាវជ្រាវរកស្វែងរកជនល្មើស និងបានឃាត់ខ្លួន​យកមកសាកសួរ​ ដើម្បីអនុវត្តតាមនីតិវិធីផងដែរ៕ ដោយ​៖ វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print