អ៉ីស្រាអែល បន្តវាយប្រហារតាមផ្លូវអាកាសលើតំបន់ហ្កាហ្សា សម្លាប់មនុស្សយ៉ាងហោច ២០នាក់

ចែករំលែក៖

សារព័ត៌មាន Reuters បានផ្សាយថា ក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីន បានឱ្យដឹងថាការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើតំបន់ហ្កាហ្សា កាលពីថ្ងៃសៅរ៍ ទី២២ ខែវិច្ឆិកា បានសម្លាប់មនុស្សយ៉ាងហោច ២០នាក់ និងជាង៨០នាក់ផ្សេងទៀតរងរបួស បើទោះជាមានបទឈប់បាញ់ជាមួយក្រុមហាម៉ាសក៏ដោយ។

សាក្សី និងក្រុមគ្រូពេទ្យបាននិយាយថាការវាយប្រហារលើកទី១ បានត្រូវចំរថយន្ដមួយគ្រឿង នៅក្នុងតំបន់ Rimal ដោយធ្វើឱ្យផ្ទុះឆេះ។ តែគេមិនច្បាស់ថាតើមនុស្ស៥នាក់ដែលបាន ស្លាប់គឺជាអ្នកដំណើរជិះក្នុងរថយន្ដ ឬក៏អ្នកដែលដើរឆ្លងកាត់នោះទេ។ មនុស្សជាច្រើននាក់បានប្រញាប់ប្រញាល់ជួយពន្លត់ភ្លើង និងសង្រ្គោះជនរងគ្រោះ។ មួយសន្ទុះក្រោយមកទៀត អ៉ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស២លើកដាច់ដោយឡែកផ្សេងទៀតលើផ្ទះ២ខ្នង នៅទីក្រុង Deir Al-Balah និងជំរំ Nuseirat ស្ថិតនៅភាគកណ្ដាលហ្កាហ្សា ដោយសម្លាប់មនុស្សយ៉ាងហោច ១០នាក់ និងជាច្រើននាក់រងរបួស។
ដោយឡែក កាលពីថ្ងៃសៅរ៍ផងដែរ ការវាយប្រហារថ្មីមួយទៀតរបស់អ៉ីស្រាអែលលើផ្ទះមួយខ្នងនៅភាគខាងលិចនៃទីក្រុងហ្កាហ្សា បានសម្លាប់មនុស្សយ៉ាងហោច ៥នាក់ និងជាច្រើន នាក់រងរបួស ដោយធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់យ៉ាងហោច២០នាក់៕

...

រូប​ថត​:antv

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print