ស្លាប់កើនឡើងជិត ១០០នាក់ ដោយគ្រោះទឹកជំនន់នៅវៀតណាម

ចែករំលែក៖

សារព័ត៌មាន AFPបានផ្សាយថា ក្រសួង បរិស្ថានវៀតណាម នៅថ្ងៃអាទិត្យ ទី២៣ ខែវិច្ឆិកា បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់បានកើនដល់ ៩០នាក់ និង១២នាក់បានបាត់ខ្លួន បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ និងគ្រោះរអិលបាក់ដី។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងបរិស្ថានវៀតណាមបានបញ្ជាក់ទៀតថា ក្នុងចំណោមអ្នកស្លាប់ទាំងអស់ មាន ៦០នាក់ដែលបានស្លាប់ចាប់តាំងពីថ្ងៃទី១៦ ខែវិច្ឆិកាមកត្រូវបានរាយការណ៍នៅក្នុងខេត្ត Dak Lak ជាទីដែលផ្ទះរាប់ម៉ឺនខ្នងត្រូវបានជន់លិច។ ភ្លៀងធ្លាក់ឥតឈប់ឈរបានវាយប្រហារលើតំបន់ភាគខាងត្បូង និងភាគកណ្ដាលនៃប្រទេសវៀតណាម ចាប់តាំងពីចុងខែតុលាមកម្ល៉េះ ហើយតំបន់គោលដៅទេសចរណ៍ជាច្រើនត្រូវបានជន់លិចដោយទឹកជំនន់។ ក្រសួងបរិស្ថានវៀតណាម ក៏បានវាយតម្លៃដែរថា ការខាតបង់ផ្នែកសេដ្ឋកិច្ចអាចមានដល់ទៅ៣៤៣លានដុល្លារនៅទូទាំងខេត្តចំនួន៥ ដែលរងគ្រោះដោយសារទឹកជំនន់។
បើតាមតួលេខពីរដ្ឋាភិបាលវៀតណាម គ្រោះធម្មជាតិបានធ្វើឱ្យមនុស្ស ២៧៩នាក់បានស្លាប់ឬបាត់ខ្លួន និងបង្កជាការខូចខាតគិតជាទឹកប្រាក់ប្រហែលជា២ពាន់លានដុល្លារ នៅចន្លោះពីខែមករាដល់ខែតុលា៕ ដោយធីរីណា

...

រូប​ថត​: vnexpress

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print