ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបញ្ជាក់ឱ្យដឹងថា ៖ ក្រោយពីកំណត់មុខសញ្ញាបាន សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានចុះទៅដល់លំនៅដ្ឋានរបស់មុខសញ្ញាពាក់ព័ន្ធក្នុងករណីហឹង្សានៅចំណុចអូរពងមាន់កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីធ្វើការសាកសួរ តែមុខសញ្ញាពាក់ព័ន្ធមិនមានវត្តមាននៅលំនៅដ្ឋាន សមត្ថកិច្ចជំនាញបានធ្វើការពន្យល់ពីនីតិវិធីដល់អាណាព្យាបាលរបស់មុខសញ្ញាពាក់ព័ន្ធ ថ្ងៃបន្ទាប់អាណាព្យាបាល បាននាំមុខសញ្ញាពាក់ព័ន្ធមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីទទួលយកការអប់រំ ណែនាំ ហើយសុំធានាយកកូនទៅអប់រំ ណែនាំបន្តដោយផ្ទាល់ ដោយមានកិច្ចសន្យា ចំពោះមុខសមត្ថកិច្ចជំនាញ។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង សូមបញ្ជាក់ថា នៅសល់មុខសញ្ញាពាក់ព័ន្ធ (ភាគីទំនាស់ម្ខាងទៀត) កំពុងគេចខ្លួន។ បើប្អូនៗ ឬអាណាព្យាបាល បានឃើញសារនេះហើយ សូមចូលខ្លួន ឬនាំកូន មកជួបសមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដើម្បីនីតិវិធី។
🫶រួមគ្នាដើម្បីខេត្តស្ទឹងត្រែង🫶
🫶ស្ទឹងត្រែង ❤️ ខ្ញុំ 🫶 ៕











