រថយន្តហាយឡែនឌ័របុកជាមួយម៉ូតូហុងដាឌ្រីមស្លាប់ម្នាក់របួសធ្ងន់២នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុចំណែក២នាក់ទៀតរងរបួសធ្ងន់ត្រូវ​ កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកជាមួយរថយន្ត។

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

ជនរងគ្រោះទី១មានឈ្មោះ ឈន ឈីន ភេទប្រុស អាយុ២៩ឆ្នាំ រងរបួសត្រង់កែងជើង និងបែកចិញ្ចើម មានអាសយដ្ឋាននៅ ភូមិស្វាយស ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ។
ជនរងគ្រោះទី២មានសភាពវង្វេងស្មារតីភេទប្រុស អាយុប្រហែល៣០ឆ្នាំ រងរបួសបាក់ជើងខាងស្តាំ ។ចំណែកអ្នកស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡេីយទេ។

...

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរស៣នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម​ ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៤​ ក្នុងទិសដៅពីកេីតទៅលិចលឿនមិនប្រយ័ត្នខណៈមកដល់ចំណុចកេីតហេតុស្រាប់តែជ្រុលទៅបុកជាមួយរថយន្តហាយឡែនឌ័រ​ ពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ​2​AU 1650 ធ្វេីដំណេីរពីកេីតទៅលិចបណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ម្នាក់និងរបួសធ្ងន់២នាក់​ ចំណែកម៉ូតូរថយន្តនិងរងការខូចខាតយ៉ាងដំណំ។
ក្រោយកេីតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យកុសុមះ​ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញវាស់វែងយកទៅរក្សាទុក​ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចស្រាវជ្រាចទាក់ទងក្រុកគ្រួសារមកទទួលយកទៅធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print