អត្តរជាតិ ៖ ថ្ងៃទី ២៣ ខែ វិច្ឆិកា តាមម៉ោង ក្នុង តំបន់ លោក Li Qiang នាយក រដ្ឋមន្ត្រី ចិន បាន ជួបសន្ទនាជាមួយលោក Paul Mashatile អនុ ប្រធានាធិបតី អាហ្វ្រិក ខាងត្បូង នៅ ក្រុង ចូហានណេសប៊ឺក ប្រទេស អាហ្វ្រិក ខាងត្បូង ។
លោក Li Qiang បាន ថ្លែងថា ចិន និង អាហ្វ្រិក ខាង ត្បូង ជា មិត្ត ល្អ និង បងប្អូន ល្អ ដែល មាន ចំណង មិត្តភាព ដ៏ ជ្រាលជ្រៅ ។ កាលពីខែ កញ្ញា ឆ្នាំ ទៅ ប្រធានរដ្ឋចិន លោក Xi Jinping និង លោក ប្រធានាធបតី Matamela Cyril Ramaphosa បាន ជួប ពិភាក្សា គ្នា នៅ ក្រុង ប៉េកាំង និង ឈាន ដល់ គំនិត ឯកភាព សំខាន់ អំពី ការអភិវឌ្ឍ ទំនាក់ទំនង ទេ្វភាគី ឱ្យ ស៊ីជម្រៅ។ ភាគីចិន មាន ឆន្ទៈ ធ្វើ ការ ជាមួយ អាហ្វ្រិក ខាង ត្បូង អនុវត្ត តាម ការដឹកនាំ ជា យុទ្ធសាស្ត្រ នៃ ប្រមុខរដ្ឋ នៃ ប្រទេសទាំងពីរ បង្កើន ទំនុក ចិត្ត ខាង នយោបាយ គាំទ្រ គ្នា យ៉ាង ម៉ឺងម៉ាត់ និង ធ្វើ កិច្ចសហប្រតិបត្តិការ ដែល ផ្តល់ ផលប្រយោជន៍ ដល់គ្នា ដើម្បី ជំរុញ ឱ្យ ទំនាក់ទំនង ភាពជាដៃគូ សហប្រតិបត្តិការ ជា យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ក្នុង យុគសម័យ ថ្មី រវាង ចិន និង អាហ្វ្រិក ខាង ត្បូង ទទួលបាន សមទ្ធិផល កាន់តែច្រើន។
ជាការឆ្លើយតប លោក Paul Mashatile បាន ថ្លែង អំណរ គុណ យ៉ាង ស្មោះ ចំពោះ ភាគីចិន ដែល បាន ផ្តល់ ការ គាំទ្រ យ៉ាង ពេញទំហឹង ចំពោះ អាហ្វ្រិក ខាង ត្បូង ជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ កំពូល ក្រុមប្រទេស G20 ។ អាហ្វ្រិក ខាង ត្បូង សូម កោតសរសើរ ខ្ពស់ ចំពោះ គំនិត ផ្តួចផ្តើម សកល ទាំង ៤ របស់ ប្រធានរដ្ឋចិន លោក Xi Jinping ហើយ មានឆន្ទៈ ពង្រឹង ការប្រាស្រ័យ ទាក់ទង និង កិច្ច សម្រប សម្រួល ពហុភាគី ជាមួយ ចិន ដើម្បី គាំពារ ពហុភាគីនិយម គាំពារ កិត្យានុភាព នៃ អង្គការ សហប្រជាជាតិ និង ជំរុញ ការអភិវឌ្ឍ និង វិបុលភាព គ្នា នៃ ប្រទេស សកល ខាង ត្បូង ៕










