ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅយ៉ាងសន្ធោសន្ធៅ ខូចខាតអស់ទ្រព្យសម្បត្តិ កាលពីវេលាម៉ោង៩ និង៣០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមផ្លូវបេតុងក្រុម១ ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
បន្ទប់រងនូវអគ្គិភ័យឆាបឆេះ ជាន់ទី១ ទំហំ៤ម៉ែត្រX៦ម៉ែត្រ ម្ចាស់ឈ្មោះ ហោ រដ្ឋា ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅកន្លែងកើតហេតុ។
តាមសមត្ថកិច្ចបានឱ្យដឹងថា ពេលគ្រោះអគ្គិភ័យខាងលើកើតឡើងភ្លាមៗ កម្លាំងសមត្ថកិច្ច និងរថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿងចេញទៅអន្តរាគមន៍ បាញ់ទឹកពន្លត់ភ្លើងឱ្យរលត់ទៅវិញ មិនបង្ករាលដល់ផ្ទះផ្សេងនោះទេ គឺខូចខាតតែសម្ភារៈ ទ្រព្យសម្បត្តិក្នុងបន្ទប់តែប៉ុណ្ណោះ៕
...
ដោយ៖ ជ្រោយពេជ្រ










