ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹង កាលបរិច្ឆេទ និងមណ្ឌលប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីនគរបាល សម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅតាមបណ្តាអគ្គនាយកដ្ឋាន និងស្នងការដ្ឋាននគរបាល រាជធានី-ខេត្ត

ចែករំលែក៖

ភ្នំពេញ ៖ សារស្វាគមន៍ របស់រដ្ឋមន្ត្រី
សូមស្វាគមន៍ចំពោះការចូលទស្សនាគេហទំព័រក្រសួងមហាផ្ទៃ!
អ្នកអានជាទីគោរព!
ដើម្បីឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យឆ្នាំ២០៥០ ដែលកម្ពុជាក្លាយជា ប្រទេសមានចំណូលខ្ពស់ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខណ្ឌនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំ ណ ត់ យកអាទិភាពគន្លឹះ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» និងផែនទី បង្ហាញ ផ្លូវ សម្រាប់ វិស័យឌីជីថលដែលជា ម ធ្យោបាយដ៏ចាំបាច់សម្រាប់ឆ្លើយតបទៅ នឹង បដិវត្ត ឧស្សាហកម្មទី៤ និងបរិវត្តន៍ កម្ម ឌីជី ថ ល នៃ សេ ដ្ឋកិ ច្ច និង ស ង្គ ម កម្ពុជា។

ក្នុងនាមជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជាដើម្បីរួមចំណែកសម្រេចបានគោលដៅខាងលើ ក្រសួង មហាផ្ទៃ បាននឹងកំពុងបន្តបេសកកម្មការងារយ៉ាងស្វាហាប់ ម៉ត់ចត់ ស្របតាម តួនាទី ភារកិច្ចរបស់ខ្លួន ពិសេសកា រចាប់យកវិស័យបច្ចេកវិទ្យាឌីជីថល មកប្រើប្រាស់ជាយន្តការក្នុងការពង្រឹងប្រសិទ្ធភាពការងារបម្រើសេវារដ្ឋបាលសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់សង្គម ភូមិឃុំមានសុវត្ថិភាព ប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ និងការអភិវឌ្ឍមូលធនមនុស្ស។ ហេតុដូចនេះទើបក្នុងនីតិកាលទី៧នេះ តាមសំណើរបស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលបានសម្រេចបង្កើតនូវអគ្គនាយកដ្ឋានចំនួន ០២បន្ថែមទៀត គឺអគ្គនាយកដ្ឋានធនធានមនុ ស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ បន្ថែមពីនេះ ពាក់ព័ន្ធនឹងវិស័យបច្ចេកវិទ្យាឌីជីថល ក្រសួងមហាផ្ទៃ បានបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល ដើម្បីសិក្សាលើការងារទំនើបកម្ម និងបរិវត្តន៍កម្មឌីជីថល ព្រមទាំងបានបង្កើតនូវ «ផែនការយុទ្ធសាស្ត្របច្ចេកវិទ្យា ឌីជីថល ២០២៣-២០២៧» សម្រាប់ជាផែនទីតម្រ ង់ទិ សដល់បណ្តាអង្គភា ព ក្រោមចំណុះក្រសួងមហាផ្ទៃ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

មកទល់នឹងពេលបច្ចុប្បន្ននេះ ក្រសួងមហាផ្ទៃ ក៏ជាស្ថាប័នជាតិដ៏រឹងមាំ និងមានសក្ដានុពលមួយ ដែលអាចបំពេញបេសកកម្ម តួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងខ្ជាប់ខ្ជួន ដោយសម្រេចបាននូវស្នាដៃធំៗ និងសមិទ្ធផ លគួរឱ្យកត់សម្គាល់ជាច្រើនជូនជាតិ និងប្រជាជនកម្ពុជា។ សមិទ្ធផលដែលក្រសួងមហាផ្ទៃ សម្រេចបានរួមមាន៖ ១. ការសម្របសម្រួល ជំរុញ និងកែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ពីប្រព័ន្ធគ្រប់គ្រងតាមបែបមជ្ឈការ មកជាប្រព័ ន្ធគ្រប់គ្រងរដ្ឋបាលតាមបែបប្រជាធិបតេយ្យវិមជ្ឈការ និងវិសហមជ្ឈការ សំដៅចូលរួមលើកកម្ពស់ការអភិវឌ្ឍ សា ធារណៈ និ ងការអភិវឌ្ឍមូលដ្ឋាន, ២. កំណែទម្រង់កងកម្លាំងនគរបាលជាតិតាមរយៈការបណ្ដុះបណ្ដាល និ ងពង្រឹងស ម ត្ថ ភាព វិជ្ជាជីវៈ ដើម្បីធ្វើជាកម្លាំងបង្អែកដ៏រឹងមាំរបស់ប្រជាជន, ៣. ការចូលរួមយ៉ាងសកម្មក្នុងការប្រយុ ទ្ធប្រ ឆាំ ង អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន អំពើជួញដូរមនុស្ស ការងារសម្អាតប្រាក់ ការរីកសាយភាយនៃ អាវុធមហាប្រល័យ និងការងារជាច្រើនទៀតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង, ៤. រៀបចំច្បាប់ លិខិតបទដ្ឋាន នីតិវិធី សម្រា ប់ប្រជាពលរដ្ឋ និងការរៀបចំចុះបញ្ជីគណបក្សនយោបាយ សមាគម អង្គការក្រៅរដ្ឋាភិបាល, ៥. កា រ កែ ស ម្រួ ល និងបំពេញរចនាសម្ព័ន្ធ ប្រព័ន្ធគ្រប់គ្រងជនបរទេស និងជនអន្តោប្រវេសន៍, ៦. ការលើកកម្ព ស់វិធា នការជំនាញក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និង ៧. ការអនុវត្តផែនការយុ ទ្ធ សាស្ត្រជាតិស្ដីពី អត្តសញ្ញាណកម្មឆ្នាំ២០១៧-២០២៦។

ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានរៀបចំចងក្រងផ្សព្វផ្សាយនូវព័ត៌មាន សកម្មភាពថ្នាក់ដឹកនាំ ឯកសា រ លិ ខិ តបទដ្ឋានគតិយុត្តពាក់ព័ន្ធនានា នៅលើគេហទំព័រ និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលផ្លូវការរបស់ខ្លួន។ ប្រព័ន្ធផ្ស ព្វផ្សាយឌីជីថលផ្លូវការទាំងអស់នេះក៏នឹងក្លាយជាវេទិកាអេឡិចត្រូនិកដ៏មានសារៈសំខាន់មួយ បម្រើជូនដ ល់ សាធារណជនទូទៅអាចធ្វើការស្វែងរក នូវព័ត៌មាន ច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ឯកសារបទដ្ឋានគតិយុត្ត ព្រ មទាំងអត្ថបទ រូបភាព វីដេអូ អប់រំពាក់ព័ន្ធនឹងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃផងដែរ។ លើសពីនេះ ប្រព័ន្ធផ្ស ព្វផ្សាយឌីជីថលទាំងនេះក៏នឹងក្លាយជាវេទិកាជូនដំណឹង ឆ្លើយតប ស្រាយបំភ្លឺ បញ្ជាក់ព័ត៌មាន ចំពោះម តិយោបល់របស់សាធារណជនទូទៅទាក់ទងទៅនឹងការអនុវត្តតួនាទីភារកិច្ចក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃថែមទៀត។

ក្នុងន័យនេះ ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ខ្ញុំសូមលើកទឹកចិត្តសាធារណជនមិត្តអ្នកអានចូលពិនិត្យ មើល និងស្វែងយល់ព័ត៌មានពាក់ព័ន្ធចាំបាច់ក្នុងតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវធ្វើបច្ចុប្បន្នភា ពជាប្រចាំ ក៏ដូចជាការផ្តល់ព័ត៌មានទាន់ហេតុការណ៍បម្រើដល់ការបំពេញបន្ថែមពុទ្ធិរបស់មិត្តអ្នកអាន ក្នុងការចូ ល រួមផ្តល់ជាមតិយោបល់បំពេញបន្ថែម ឬស្នើសុំការបំភ្លឺនានា ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរអ្នកអានជាទីគោរព សូមសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕ សូមអរគុណ!

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print