រថយន្តរ៉ង់រ៉ូវើរ បេីកបុករះម៉ូតូ២គ្រឿងដែលឈប់រង់ចាំទិញមីឆានិងបាយបណ្តាលឲ្យរងការខូចខាតនិងរបួសមនុស្ស២នាក់

ចែករំលែក៖

ភ្នំពេញ៖ រថយន្តម៉ាករ៉ង់រ៉ូវើរមួយគ្រឿងខណៈអ្នកបេីកបរស្រវឹងបានជ្រុលទៅបុកម៉ូតូ២គ្រឿងដែលឈប់រង់ចាំទិញមីឆានិងបាយឆា បណ្តាលឲ្យរងការខូចខាតម៉ូតូនិងរបួសមនុស្សប្រុសស្រី២នាក់។
ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២៦ ខែវិច្ឆិកាឆ្នាំ២០២៥ ជិតគល់ស្ពានអាកាសស្ទឹងមានជ័យ ផ្លូវលេខ២៧១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកេីតហេតុ គេឃើញបុរសម្នាក់បានបេីករថយន្តម៉ាករ៉ង់រ៉ូវើរ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AI- 8288 ចុះពីលើស្ពានអាកាសស្ទឹងមានជ័យក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកេីតហេតុដែលជាផ្លូវកោង ហើយណាមួយអ្នកបេីកស្រវឹងទៀតក៏ជ្រុលទៅបុកម៉ូតូ២គ្រឿង ក្នុងនោះមានម៉ូតូហុងដាស្តុបពី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CS-0443 ដែលជិះដោយនារីម្នាក់ និងម៉ូតូធុនធំមួយគ្រឿងទៀតម៉ាកYAMAHA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1LY-5858 ដែលជិះដោយបុរសម្នាក់ កំពុងនាំគ្នាអង្គុយលើម៉ូតូ រង់ចាំទិញមីឆានិងបាយ បណ្តាលឲ្យម៉ូតូរងការខូចខាត និងធ្វើឲ្យមនុស្សប្រុសស្រី២នាក់រងរបួសត្រង់ជេីងត្រូវបានយកទៅសង្គ្រោះនៅគ្លីនិកឯកជនដែលនៅក្បែរនោះ  ។
ដោយឡែកចំពោះរថយន្តវិញរងការខូចខាតកាងមុខ តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ ហើយអ្នកបេីកបរក៏មិនបានគេចទៅណាដែរគឺរង់ចាំនៅដោះស្រាយផងដែរ  ។
ក្រោយកេីតហេតុក៏មានតំណាងភាគីទាំងសងខាងបានសម្របសម្រួលគ្នា ដោយខាងរថយន្តជួយចេញថ្លៃព្យាបាលរបួសនិងជួសជុលម៉ូតូបញ្ចប់រឿងនៅកន្លែងកើតហេតុ  ៕ ដោយ៖សុខាសែនជ័យ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print