ប្រជាពលរដ្ឋស្នើសុំអាជ្ញាធរខណ្ឌទួលគោកជួយរំដោះចិញ្ចើមផ្លូវរបងមន្ទីរពេទ្យកុមារជាតិនិងពេទ្យលោកសង្ឃផង

ចែករំលែក៖

ភ្នំពេញ÷ បណ្ដាខណ្ឌនានាក្នុងរាជធានីភ្នំពេញ មួយរយៈចុងក្រោយនេះ ចាប់ផ្ដើមបញ្ចេញកណ្ដាប់ដៃ ក្នុងការរៀប ចំសណ្តាប់ធ្នាប់ ជាពិសេសការលក់ដូរអាណាធិបតេយ្យនៅលើដងផ្លូវ។ ដោយឡែក អាជ្ញាធរខណ្ឌទួលគោកនៅ តែព្រងើយកន្តើយធ្វើមិនដឹង,មិនឮ ក្នុងផលប្រយោជន៍ណាមួយ ដែលបានមកអំពីភាពអនាធិបតេយ្យ នៃការ បាត់បង់ស្ដាប់ធ្នាប់នៅលើដងផ្លូវនេះ។

ប្រសិនបើ មិនបានទទួលលាភសក្ការៈ អំពីបញ្ហានៅលើចិញ្ចើមផ្លូវនោះទេ ម៉្លេះសាលាខណ្ឌ បញ្ចេញកម្លាំងទៅបោសសំអាតទីតាំងទាំងនោះហើយ។ ជាក់ស្ដែងនៅតាមបណ្ដោយផ្លូវជាប់របងខាងត្បូងមន្ទីរពេទ្យព្រះកុសមៈឬពេទ្យលោកសង្ឃ ក៏ដូចនៅជុំវិញមន្ទីរពេទ្យកុមារជាតិ គេមិនឃើញអាជ្ញាធរខណ្ឌទួលគោកចុះទៅរៀបចំសណ្តាប់ធ្នាប់នោះឡើយ បើទោះបីជា អ្នកលក់ដូរបានដាក់តាំងទំនិញស្ទើរដល់ពាក់កណ្ដាលទ្រូងផ្លូវហើយក៏ដោយ។

ភាពស្ងៀមស្ងាត់របស់អាជ្ញាធរ ធ្វើឲ្យប្រជាពលរដ្ឋទូទៅមានមន្ទិលសង្ស័យថា ទំនងជាបានសើមមាត់ ចំពោះភាពអនាធិបតេយ្យបាត់បង់សណ្ដាប់ធ្នាប់នៅលើដងផ្លូវនោះហើយ។ ជាមួយគ្នានោះក៏មានលេចលឺ,មាត់ចាប មាត់ព្រាប ខ្សឹបខ្សៀវថា បើមិនបង់លុយឲ្យទេ ពិតជាមិនអាចលក់ដូរអាណាធិបតេយ្យ ហៀរហូរលើចិញ្ចើមផ្លូវដោយសេរីយ៉ាងនេះបានឡើយ។ គេខ្សឹបទៀតថា គឺមានលោកអភិបាលរងខណ្ឌម្នាក់ ជាអ្នកទទួលខុសត្រូវក្នុងរឿងភាពអនាធិបតេយ្យនេះ។

ក្រុមអ្នកលក់ដូរអាណាធិបតេយ្យទាំងនោះ ត្រូវបានបង្អើលកាលពីប៉ុន្មានថ្ងៃមុន ទំនងជាមានការខ្សឹបខ្សៀវពីអាជ្ញាធរដែលនឹងរៀបចំដេញ? ប៉ុន្តែមិនដឹង ជាហេតុអ្វីបានជាឃើញគេរៀបចំការលក់ដូរ ឲ្យមានភាពប្រសើរឡើងវិញ ដូចជាការដាក់តាំងភ្លើង? និងទំនងជារៀបចំបន្ទប់ទឹកឲ្យអតិថិជនដែលទៅស៊ីផឹកនៅកន្លែងអ្នកលក់ដូរលើចិញ្ចើមផ្លូវរបងមន្ទីរពេទ្យនោះទៀតផង។

...

ប្រជាពលរដ្ឋស្ទើរតែទាំងអស់ ដែលមើលឃើញទិដ្ឋភាពនៃភាពអនាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់និយាយថា អាជ្ញាធរខណ្ឌទួលគោកមើលងាយទឹកចិត្តប្រជាពលរដ្ឋខ្លាំងណាស់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print