គ្រោះជាន់គ្រោះ! ប្ដីប្រពន្ធ​១គូជិះម៉ូតូចេញពីមន្ទីរពេទ្យមកជួបគ្រោះថ្នាក់ធ្លាក់ស្នាមភ្លោះ បណ្ដាលឲ្យ​រងរបួសធ្ងន់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ តាមប្រភព​រាយការណ៍​មកថា នៅវេលា​ម៉ោង​ប្រមាណ​ជាង១២ ថ្ងៃត្រង់ ថ្ងៃអង្គារ ១២កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្គស័ក ព.ស.២៥៦៩ ត្រូវ​នឹង​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ​២០២៥នេះ​ មានប្ដីប្រពន្ធ១គូជិះម៉ូតូឌុបគ្នាតាមបណ្ដោយផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ក្នុងទិសដៅពីជើងឆ្ពោះ​ទៅ​ទិសខាងត្បូង លុះមកដល់ចំណុចកើតហេតុ មិនដឹងជាយ៉ាងម៉េចទេស្រាប់តែបើកជ្រុលចូលស្នាមភ្លោះបណ្ដាលឲ្យ​រងរបួស​ធ្ងន់​និងស្រាល ។​

សេចក្ដី​រាយការណ៍​ឱ្យដឹង​ទៀត​ថា ហេតុ​ការណ៍​ខាងលើ​នេះបានកើតឡើង​នៅត្រង់ចំណុច(លូ)១កន្លែង ស្ថិត​នៅក្នុងភូមិ​ថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។​

សេចក្ដី​រាយការណ៍​បញ្ជាក់​ថា ប្ដី​របួសស្រាលជាអ្នកបើកបរម៉ូតូម៉ាកហុង​ដាឌ្រីម សេ១២៥ សេ៊រី​ឆ្នាំ​២០២២ ពណ៌ខ្មៅ ពាក់​ស្លាក​លេខពោធិ៍សាត់ 1L -2365 ឈ្មោះ សួ មុំ អាយុ ៤៥ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរកសិករ ចំណែកប្រពន្ធរបួសធ្ងន់ ឈ្មោះ ញឹម សុផល អាយុ៤៧ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ បច្ចុប្បន្នរស់​នៅភូមិត្រពាំងស្នួល ឃុំស្វាយស ស្រុកក្រគរ ខេត្តពោធិ៍សាត់។

...

ប្រភព​ដដែល​បញ្ជាក់​បន្ថែម​ទៀត​ថា ប្ដីប្រពន្ធ​រងរបួស​ធ្ងន់​និងស្រាល​ខាងលើនេះ ពួកគាត់​ទើបតែចេញពីព្យាបាល្ភ្នែក(បកភ្នែកប្រពន្ធ)នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ ជាអកុសលក៏ជួបគ្រោះថ្នាក់បែបនេះទៀត ដោយជិះម៉ូតូខុសផ្លូវធ្លាក់ចូលស្នាមភ្លោះ។ ប្ដីប្រពន្ធ​រងរបួស​ត្រូវបានប្រជាពលរដ្ឋនៅម្ដុំកើតហេតុ កម្លាំងប្រជាការពារនិងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលត្នោតជុំ ទំនាក់ទំនង​ហៅរថយន្ត​សង្រ្គោះ កងពលតូចអន្ដរាគមន៍លេខ១៤ ដើម្បី​ដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់៕ ដោយៈ ប៉ឹម ពិន​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print